តារាកំប្លែងស្រីអ៊ីត ទ្រាំលែងបាន ចេញមុខព្រលះខ្លាំងខ្លាំងទៅកាន់ អ្នកនាង សេង សុឃឹម បែកគ្នាជិត២ឆ្នាំហើយ នៅបង្ហោះរូបនាយចឺម ដរដែលដរដែល ធ្វើអោយមហាជនជេរក្មួយប្រុសខ្លួនមិនសំចៃមាត់ ព្រោះតែមានការភាន់ច្រឡំស្មានតែចាប់ផ្តើមស្នេហាជាមួយនាងឡើងវិញ

អៈតីតៈគូស្នេហ៍របស់តារាចម្រៀងនាយ ចឺម គឺអ្នកនាង សេង សុឃឹម បានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញពីសកម្មភាព​រូបនាងច្រៀងឆ្លងឆ្លើយជាមួយគ្នាដោយភាពផ្អែមល្ហែមជាថ្មីម្ដងទៀត នៅលើបណ្តាញសង្គម ខណៈពេលដែលរូបភាពនេះបានបង្កឱ្យ​មានការភ្ញាក់ផ្អើលពីបណ្ដាអ្នកលេងហ្វេសប៊ុក។

តាមរយៈរូបភាពវីដេអូខាងលើ ត្រូវបានគេចាត់ទុកថា នាយចឺម និងនាង សេង សុឃឹម ទំនងជាចាប់ផ្ដើមកសាងទំនាក់ទំនងស្នេហាជាមួយគ្នាជាថ្មីឡើងវិញហើយ បន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលប្រមាណជិត២ឆ្នាំមកនេះ ។

តាមរយៈរូបភាពខាងលើនេះ ត្រូវបានមហាជនចូលទៅធ្វើការខំមិន ដោយអ្នកខ្លះសម្តែងការត្រេកអរនៅពេលឃើញពួកគេចាប់ផ្តើមទំនាក់ទំនងគ្នាជាថ្មីឡើងវិញ ខណៈមហាជនខ្លះទៀតក*នាំគ្នារិះគន់យ៉ាងចាស់ដៃមកលើនាយ ចឺម ផងដែរ បន្ទាប់ពីរូបភាពនេះ ត្រូវគេចែកចាយបន្តគ្នា។

យ៉ាងណាម៉ិញ តាមរយៈរូបភាពវីដេអូខាងលើនេះផងដែរ ក្នុងនាមជាម្តាយមីង តារាកំប្លែងនាង អ៊ីត បានចេញមុខបញ្ជាក់ដោយការពារនាយ ចឺម ពីការភាន់ច្រឡំរបស់មហាជនមួយចំនួន ដែលនាំគ្នាចេញមុខរិះគន់មិនសំចៃមាត់មកលើក្មួយប្រុសរបស់ខ្លួន បែបនេះ។

តាមរយៈបណ្ដាញសង្គម តារាកំប្លែងនាង អ៊ីត បានបង្ហោះសារថា  ថ្ងៃនេះ ខ្ញុំសុំនិយាយបន្តិច ហើយក៏សុំទោសទុកជាមុនផងដែរ ខ្ញុំឆ្ងល់ រឿងអ្នកបង្ហោះរូបភាពទាំងនេះណាស់ ហេតុអ្វីចូលចិត្តយករូបភាព ឬវីដេអូរអៈតីតៈកាល យកមកផុសធ្វើអោយបងប្អូនយល់ច្រឡំចឹង  (បងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជា គាត់មកដៀលជេរក្មួយរបស់ខ្ញុំទៀត និយាយរួមទៅ ខ្ញុំមិនចូលចិត្ត ចឹងទេ សូមអរគុណ (សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីថ្មី។

គួរបញ្ជាក់ថា តារាចម្រៀងនាយ ចឹម និងអៈតីតៈគូស្នេហ៍នាង សេង សុឃឹម បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាង
ផ្អែមល្ហែមអស់រយៈពេលប្រមាណជាង១ឆ្នាំប៉ុណ្ណោះក៏បានបែកបាក់គ្នាទៅវិញ ។ ក្រោយបែកបាក់ជាមួយគូស្នេហ៍នាយ ចឺម ហើយ
និង អ្នកមេម៉ាយសាច់សរខ្ចី អ្នកនាង សេង សុឃឹម បានសរសេររៀបរាប់ថា នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុ
ឃឹម ជាមួយលោក ចឺម បានបែកគ្នាហើយ អីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងហ្វេសប៊ុក ទាំងអស់ សូមកុំសួរអំពីលោកចឺម ពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹងទេ។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឲ្យឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នា ក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនបានដឹង អឺចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យបងប្អូនដឹងដែរ

នាងបានបញ្ជាក់បន្ថែមទៀតថា ស្នេហាជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នា តែគេសុខសុខចង់បែកតែម្តង រួចលើកហេតុផលចាស់ចាស់មកនិយាយដរដែល ឃាត់ក៏គេមិនស្តាប់ មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *