នោះប៉ះគ្នាហើយ ប្រពន្ធថ្មីរបស់លោកឌួងឆាយ វាយប្រហារចំចំ ទៅកាន់អ្នកនាងដេតម៉ាលីណា ថាម្ដាយបង្កើតគិតតែ ដើរលេង ផឹកស៊ី ចូលក្លឹប មិនមើលកូន ឯខ្លួនជាម្ដាយចុង បែរជាត្រូវធ្វើរឿងនេះជំនួសទៅវិញ
ក្រោយលោកឌួងឆាយបានក្លាយជាបុរសពោះម៉ាយ បន្ទាប់ពីបានលែងលះគ្នាជាផ្លូវការ ជាមួយអៈតីតៈភរិយាអ្នកនាងដេតម៉ាលីណា កាលពីកំឡុងឆ្នាំ២០២០។ ស្រាប់តែលោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីជាគូដណ្តឹង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។
បើតាមប្រភពបានឲ្យដឹងថា នារីជាគូដណ្តឹងរបស់លោក ឌួង ឆាយ មានអាយុទើបតែពេញក្រមុំ ១៨ ឆ្នាំ ហើយនាងមិនមែនជាកូនអ្នកអភិជនមកពីណាទេ តែតាមពិតជាកូនអ្នកមាននៅផ្សារចំបក់ ស្រុកបាទី ខេត្តតាកែវ ដោយគ្រួសាររបស់ នាងប្រកបមុខរបរលក់គ្រឿងអលង្ការ លក់ប្លាទីន នៅផ្សារចំបក់តែម្ដង។
ជុំវិញរឿងវាវប្រកាសលែងលះគ្នារវាងអ្នកឧកញ្ញា ឌួង ឆាយ និងអ្នកនាង ដេក ម៉ាលីណា បានធ្វើបណ្តាលអ្នកលេងប្រើប្រាស់បណ្ដាញសង្គមនានា មានការភ្ញាក់ផ្អើល និងនាំគ្នាជជែកពីមូលហេតុនេះការលែងលះថាបែបនេះបែបនោះមិនដាច់មិនស្រេចឡើយ រហូតមានការអន្តរាគមន៍ពីសម្ដេចហ៊ុន សែនថែមទៀតផង។
ចាប់ពីថ្ងៃអ្នកនាង ដេត ម៉ាលីណា ប្រកាសថាលែងលះកាលពីថ្ងៃទី៨ ធ្នូ ២០២០ អៈតីតៈភរិយា លោកឌួង ឆាយ តែងតែចេញមុខមកបកស្រាយពីមូលនៃការ លែងលះ ដើម្បីបញ្ចៀសនូវពាក្យចចាមរាម ដែលពូមីងបងប្អូនខ្មែរបានលើកឡើង ថាមកពីអ្នកនាងចង់បានលុយច្រើនពីការលែងលះខ្លះក៏ថាមកពីចង់ល្បី ។
មួយវិញទៀតអ្នកនាងចង់បញ្ជាក់ឲ្យច្បាស់ និងលែងចង់ដឹងឮរឿងរបស់អៈតីតៈស្វាមីតទៅទៀត មិនថាជារឿងល្អ ឬរឿងអាក្រក់ ក៏ដោយ អឺចឹងពូមីងបងប្អូនសូមជ្រាបនឹងឈប់និយាយពាក្យចចាមរាម ដែលធ្វើឲ្យលើសលោះ និងប៉ះពាល់ដល់កិត្តិយសរបស់ អ្នកនាង និងអៈតីតៈស្វាមីផងដែរ។
ស្ងាត់បាត់អស់មួយរយៈពេលធំ ពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់អ្នកទាំងពីក្រោយ លោកឌួងឆាយ មានភរិយាថ្មី ស្រាប់តែនៅពេលថ្មីថ្មីនេះ អ្នកនាងដេត ម៉ាលីណា ចាប់ផ្ដើមអង្គុយសរសេរសារ ដ៏វែងអន្លាយ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជុំវិញករណី អ្នកនាង ដេតម៉ាលីណា បែកពីកូនកូន ជិតកន្លះឆ្នាំហើយ ដោយអតីតប្រពន្ធលោកឌួងឆាយរូបនេះ បានត្អូញត្អែរថា នៅថ្ងៃទី២១ខវិច្ឆិកា ឆ្នាំ២០២៣នេះ ខ្ញុំទៅយកកូនប្រុសចេញពីសាលា តែខាងសាលា ទំរាំអោយកូនប្រុសមកផ្ទះតាមខ្ញុំ ត្រូវនិយាយមួយនាយកសាលាអស់ពេល១ម៉ោងជាង ទើបអនុញ្ញាតអោយយកកូនខ្ញុំមកផ្ទះ តើលោកឌួងឆាយ មានច្បាប់ណាហាមខ្ញុំជាម្តាយគ្មានសិទ្ធមកជួបកូនស្រីភីល និងយកកូនខ្ញុំទៅផ្ទះបានទេ គឺខាងសាលាហាមខ្ញុំចឹង
នៅក្នុងខ្លឹមសារដ៏វែងអន្លាយនោះ អ្នកស្រីដេត ម៉ាលីណា ក៏បានបង្ហោះសកម្មភាពវិដេអូនាពេលកន្លងមកដែលនៅជាមួយកូន និងបានត្រឹមតែតេវិដេអូមើលមុខកូនស្រីបណ្ណោះ
យ៉ាងណាមិញ ចំណែកឯលោកឌួងឆាយវិញ បានលើកឡើងនៅលើទំព័រហ្វេសប៊ុកថា លទ្ធផលខំដេកពេទ្យលំបាកវេទនាមើលថែរកូនប្រុសគ្រុនឈាមនៅពេទ្យ ១សប្តាហ៍ គឺបានត្រឹមពាក្យថាអាក្រក់។ ម្តាយបែបមិច ដែលកូនខលហៅមកពេទ្យមកថែរកូន បែរជាទៅក្លឹប២យប់ជាប់គ្នា ថ្ងៃសុក្រ និងថ្ងៃសៅរ៍។
មើលពូមីងបងប្អូនណាឃើញអ្នកម្តាយ ដ៏សែនល្អនៅក្លឹប និងកន្លែងផឹកស៊ី ផ្សេងផ្សេងខ្លះល្មមដាច់ចិត្តជួយឈឺឆ្អាល បញ្ចេញយោបល់ នៃការពិតខ្លះហើយណា។ ម្តាយដ៏សែនល្អ តើហ៊ានស្បថទៀតទេថា ខ្លួនមិនបានចូលក្លឹបពេលកូនកំពុង គ្រុនឈាមដេកពេទ្យ ស្បថលើកមុនបើកឡានបុកទ្រូងផ្លូវម្តងហើយ។ នេះជាការឆ្លើយតបលើកទី១ និងលើកចុងក្រោយ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ទុកអោយច្បាប់ជាអ្នកសំរេចទៅ។
ក្នុងនោះប្រហែលជា ភរិយាថ្មីរបស់លោកឌួងឆាយ អត់ទ្រាំមិនបាននឹងទង្វើរបស់អ្នកនាង ដេត ម៉ាលីណា ដែលជាម្ដាយបង្កើតមិនមកទ្រាំមើលថែទាំកូនខ្លួនឯង បែរជាខ្លួនដែលជាមិនមែនម្ដាយបង្កើតត្រូវទ្រាំមើលថែរកូនជំនួសទៅវិញ ទើបនៅថ្ងៃទី២១វិច្ឆិកានេះ អ្នកនាងមុីលី ដែលជាអនាគត់ភរិយាលោកឌួងឆាង ចេញមុខថាអោយធ្ងន់ធ្ងន់ទៅកាន់អ្នកនាងដេតម៉ាលីណាថា មនុស្សខ្វាក់ភ្នែកនៅដឹងថាអ្នកណាធ្វើល្អចំពោះខ្លួន តែមនុស្សខ្វាក់ចិត្តមើល មិនឃើញគេល្អនោះទេ ខ្ញុំមិនមែនម្ដាយបង្កើតក៏ខ្ញុំ មើលថែរទាំងយប់ទាំងថ្ងៃដែរ ចំណែកឯអ្នកជាម្ដាយបង្កើត បែរជាដើរផឹកស៊ី ចូលក្លឹបទៅវិញ។