Category: ព័ត៌មានសង្គម

អបអរសាទរ តារាកំប្លែងស្រីចុប គ្រងឈុតប្រពៃណីភ្ជាប់ពាក្យ ជាមួយកូនកំលោះសង្ហាដែលត្រូវជាកូនយាយតយ

ថ្មីៗនេះ លើបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុក មហាជនអ្នកគាំទ្រនាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញសកម្មភាពរបស់តារាកំប្លែង ស្រីចុប បានគ្រងឈុតប្រពៃណីកូនក្រមុំថតជាគូជាមួយនឹងបុរសរូបសង្ហាម្នាក់។ ក្នុងវីដេអូនៃសកម្មភាពរបស់តារាកំប្លែង ស្រីចុប គ្រងឈុតប្រពៃណីកូនក្រមុំជាមួយបុរសសង្ហានេះដែរ ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះការចែករំលែក និង សរសើរពីរូបសម្រស់របស់ ស្រីចុប ថាស្អាតប្លែក ព្រមទាំងបង្ហាញការអបអរសារទរ ដោយឃើញថាតារាកំប្លែងស្រីរូបនេះបានភ្ជាប់ពាក្យទៀតផង។យ៉ាងណាមិញ ចំពោះការគ្រងឈុតប្រពៃណីរបស់ ស្រីចុប នេះ ត្រូវបានគេដឹងថាជាការថតបង្ហាញក្នុងកម្មវិធី «ពិព័រណ៍អាពាហ៍ពិពាហ៍» ដែលគ្រាន់តែជាការថតជាគូបង្ហាញពីឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់សំអាងការមួយប៉ុណ្ណោះ៕

តារាសម្ដែងណាវ៉ាត់ត្រា ខឹងបុរសម្នាក់.មើ.ល.ងា.យ រៀនចប់​ផ្នែកធនាគារ តែមកធ្វើមេការខារ៉ាអូខេ

លោកស៊ីណាវ៉ាត់ត្រា ធ្លាប់ធ្វើជាជំនួយការបម្រើអតិថិជននៅធនាគារអេស៊ីលីដា នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៥ លោកជាភ្នាក់ងារឥណទានរបស់ធនាគារមួយនេះនៅខេត្តមួយ ។ប៉ុន្ដែនៅឆ្នាំ២០១៩ លោកក៍បានឈប់ធ្វើការងារផ្នែកធនាគារនេះរហូតមកដល់បច្ចុប្បន្នបើទោះ​ជាលោកបានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកជំនាញធនាគារតាំងពីឆ្នាំ២០១៤ ក្ដី ។ ទាក់ទងរឿងផ្លាស់ប្ដូរអាជីពពីរៀនជំនាញធនាគារមកធ្វើជាមេការខារ៉ាអូខេនោះលោកណាវ៉ាត់ត្រា បានប្រាប់ថាដោយសារតែលោកគិតថាការងារអ្វីក៍ល្អដូចគ្នាដែរ ជាក់ស្ដែងការងារKTV នេះលោកបានស្គាល់មនុស្សល្អៗច្រើន ពិសេសលោកមានមេល្អ ស្រលាញ់បុគ្គលិកដូចជាបងប្អូន។លោកណាវ៉ាត់ត្រា អះអាងថា”ខ្ញុំបានធ្វើការជាមេការខារ៉ាអូខេនៅGold Palace KTV នៅម្ដុំវត្តភ្នំ បាន១ឆ្នាំកន្លះទៅហើយ ។ការងារនេះទោះពេលខ្លះត្រូវអត់ងងុយមែន តែខ្ញុំមានអ្នកគ្រប់គ្រងល្អ ស្រលាញ់កូនចៅដូចបងប្អូន អីចឹងយើងពេញចិត្តស្រលាញ់ការងារដែលកំពុងធ្វើ។ចំពោះមូលហេតុដែលខ្ញុំមិនទៅធ្វើការនៅធនាគារណាមួយតាមជំនាញខ្ញុំរៀនចប់នោះគឺដោយ​សារតែខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មី និងគិតថាការងារអ្វីក៍ល្អដែរឲ្យតែយើងកុំធ្វើអ្វីខុសច្បាប់ “។ លោកណាវ៉ាត់ត្រា ថាមុននឹងធ្វើជាមេកាខារ៉ាអូនេះលោកក៍ធ្លាប់មានហាងផ្ទាល់ខ្លួនដែរនៅចន្លោះឆ្នាំ២០១៩ -២០២២ តែពេលនេះកូវីដផ្ទុះខ្លាំងពេក…

តុលាការ បន្ថែមបទចោទប្រកាន់ ទៅលើ.ជ.ន.ស.ង្ស័.យ​ ស្រី ស៊ីណា ១ករណីទៀត អាច.ជា.ប់.គុ.ក ពី១ខែ ទៅ១ឆ្នាំ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសលើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លឺសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។ ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ…

ចូលកោសជប់ នារីម៉ាស្សាទារលុយមុន ហើយរត់គេចបាត់ មិនម៉ាស្សាឲ្យ បុរស២នាក់ខឹ.ង.ជិះម៉ូតូតាមរក គ.ប់.ចំឡានមេធាវី​

បុរស២នាក់ បានចូលទៅម៉ាស្សានៅក្នុងហាងម៉ាស្សា កោសជប់ ១កន្លែង លុះទៅដល់ នារីម៉ាស្សាទារលុយមុន ចំនួន ២ម៉ឺនរៀល ហើយរត់គេចបាត់ មិនម៉ាស្សាឲ្យ ធ្វើឲ្យបុរសទាំង២នាក់ខឹង បានជិះម៉ូតូតាមរក លុះរថយន្ត ១គ្រឿង ជារបស់មេធាវីម្នាក់ នឹកស្មានថា នារីម៉ាស្សា នៅក្នុងឡាននោះ ក៏ទាញកែវជប់គប់ បណ្តាលឱ្យបែកកញ្ចក់ រួចព្យាយាមរត់គេចអស់១០ថ្ងៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។ ករណីគប់កញ្ចប់រថយន្តច្រឡំនេះ បានកើតឡើង តាំងពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា…

ចា.ប់.​ខ្លួន និស្សិតម្នាក់ ជាមេខ្លោង.​ឆ.បោក​ប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ចាប់ឃាត់ខ្លួនបានជនសង្ស័យ១រូប ឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេខ្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ ទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។…

លោកយ៉ែម សំអូន បានត្រូវគ្នាជាមួយអតីតប្រពន្ធ​ បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ

លោកយ៉ែម សំអូន បានវិលមករកភាពផ្អែមល្ហែមស្នេហ៍ជាមួយអតីតប្រពន្ធ​អ្នកនាង​យ៉ាន លីនដា បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ ។ប៉ុន្ដែការជួបជុំនេះ​ធ្វើឲ្យ​តារារួមអាជីពមិនអស់ចិត្តព្រោះនៅមានអ្នកថាលោកនិងអ្នកនាងលីនដា កំពុងឆ្ពិនភ្នែក​ទស្ស​និកជនច្រើនជាងជឿរថាប្ដីប្រពន្ធតារា១គូនេះត្រូវរ៉ូវគ្នាមែនទែន ដោយសារតែ​អ្នក​នាងលីនដា តែងតែប្រាប់អ្នកជិតស្និតបំផុតថានាងមិនអាចយកលោកសំអូន បានជាដាច់​ខាត ដោយ​សារ​តែនាងមានភស្ដុតាងរឿងរបស់លោកសំអូន ណែនពេញក្នុងដៃនាង ។អ្វីដែលគួរឲ្យចាប់​អារ​ម្មណ៍​នោះនៅពេលដែលលោកសំអូន បង្ហាញក្ដីស្នេហ៍ដូចផ្ដើមដំបូងនោះនាំ​ឲ្យប្រុសក្មេង​ម្នាក់​ឈ្មោះ​ថាជល​សារ ដែលខ្លះថាជាកូនលោកសំអូន និងខ្លះទៀតថាមិនមែននោះ​បានចែកផ្លូវ​គ្នាជា​មួយ​លោកសំអូន តាមរយៈការទៅចាប់ដៃធ្វើការជាមួយលោកអាឡិច ចាន់ត្រា ដែល​ជាក្រុម​ហ៊ុនប្រជែងជាមួយលោកសំអូន ទៅវិញ ។នេះជា​ភាពចម្រូងសម្រាសមួយ​ដែល​លោក​សំអូន វិលមករកអោបប្រពន្ធវិញ តែត្រូវបាត់ដៃស្ដាំរបស់ខ្លួននោះគឺប្រុសក្មេងជលសារ ដែល​លោក​ធ្លាប់​តែជួយបណ្ដុះបណ្ដាលឲ្យចេះពីវិធីថតរូបហ្វិគនិងវីដេអូ នៅក្រុមហ៊ុន​កម្សាន្ដ​របស់​លោក តែពេលនេះជលសារ បានយកចំណេះដែលខ្លួនធ្លាប់មានទាំងប៉ុន្មានពី​ការបម្រើការ​ឲ្យលោក​សំអូន ទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រាវិញម្ដង…

នារីម្នាក់ ថាអត់ប្រើអីផង ដល់ខែអស់ថ្លៃភ្លើងច្រើនពេក ប្រកាសអត់ទៅបង់លុយ សេដ្ឋកិច្ចធ្លាក់ហើយ ស៊ីកម្លាំងញើសឈាមគេទៀត

ទៀតហើយ នារីម្នាក់រអ៊ូថាខែនេះថ្លៃភ្លើងអស់ច្រើនខ្លាំងណាស់ ទាំងខ្លួនមិនបានប្រើអ្វីផង ខណៈសេដ្ឋកិច្ចក៏ធ្លាក់ លុយក៏រកមិនបាន ហេតុអ្វីខាងអគ្គិសនីកម្ពុជា ស៊ីកំលាំងញើសឈាមរាស្ត្រខ្លាំងម្ល៉េះ មិនថែមប៉ុណ្ណោះ ម្ចាស់គណនីតិកតុកឈ្មោះអេម៉ា លក់ម៉ូតូរូបនេះ បានប្រកាសថា ខែនេះខ្លួនមិនទៅបង់ថ្លៃភ្លើងដាច់ខាត។ បើតាមការបញ្ជាក់របស់ម្ចាស់គណនីខាងលើ បានអោយដឹងថា នេះមិនមែនជាលើកទី១ទេ ដែលគាត់បានបង្ហោះពាក់ព័ន្ធនឹងភាពមិនប្រក្រតីចំពោះតម្លៃអគ្គិសនីឡើងថ្លៃនេះ គេនៅចាំបានថា លើកមុនបន្ទាប់ពីរូបគាត់បានបង្ហោះចោទប្រកាន់មកលើអគ្គិសនីកម្ពុជារួចមក ស្រាប់តែមន្ត្រីជំនាញខាងអគ្គិសនីកម្ពុជាបានចុះទៅដល់ទីតាំងរបស់គាត់ សិក្សារអំពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងផ្តិតមេដៃធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះរិះគន់គ្មានមូលដ្ឋានបន្តទៀត។

កូនស្រីជើងល្អ ប្តឹ.ង.ឪពុកម្តាយទៅលោកជំទាវហ៊ុន ស៊ីណាត ឲ្យក្រសួងកិច្ចកានារីអន្តរាគមន៍

នុះរឿងធំហើយ ករណីកូនស្រីសុខចិត្តចោលឪពុកម្តាយ ហើយរត់តាមប្រុសស្នេហ៍ គ្រួសារមកអង្វរតាមហៅដល់ផ្ទះខាងប្រុសនោះ ពេលនេះ កូនសំណព្វចិត្ត មិនត្រឹមតែមិនដឹងគុណឪពុកម្តាយទេ ថែមទាំងប្តឹងឪពុកម្តាយដែលជាអ្នកមានគុណ ទៅកាន់លោកជំទាវហ៊ុន ស៊ីណាតថែមទៀតដោយអោយក្រសួងកិច្ចការនារីចុះអន្តរាគមន៍

ប្រព.ន្ធ.កុហក.ស.ហា..យ ថាខ្លួនអត់ប្តីទេ មកដេកដល់បន្ទប់មកអត់អីទេ តាមពិតប្តីពួនលើដំបូលផ្ទះចាំលួចមើល

ប្រពន្ធទើបឡើងមកពីស្រុក ឈ្លក់ទឹកម៉ាស៊ិន ប្តីសង្ស័យប្រពន្ធលួចមានសហាយ ឡើងពួនសម្ងំលើដំបូលផ្ទះ ចាំឃ្លាំមើល ស្រាប់តែឃើញប្រពន្ធ នាំសាហាយមកឡើងឋានសួរ​ដល់បន្ទប់ ប្តីចាក់សោរពីខាងក្រៅ ហើយសុខចិត្តអង្គុយរង់ចាំ ដល់ព្រឹកឡើងទើបប្តឹងប៉ូលិស ស្ត្រី​ម្នាក់​ ដែល​មាន​ប្ដី​ និង​កូនប្រុស​ម្នាក់​រួច​ទៅ​ហើយ ប៉ុន្តែ​ទំនងជា​មិន​ស្កប់​ស្កល់ ឬ​មក​ពី​បុរស​ជា​ប្តី​មាន​កំហុស​អ្វីមួយ​ បាន​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ នឹង​បុរស​ជា​កម្មករ​សំណង់​ម្នាក់ ដោយ​ប្រាប់​ប្រុស​សហាយ​នោះ​ថា ខ្លួន​នាង​ជា​ស្រី្ត​មេម៉ាយ​អត់​មាន​ប្ដី​ទេ ហើយបាន​នាំ​ប្រុស​សហាយ​នោះ​ មក​ប្រលោម​ស្នេហ៍​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ​ដែល​ខ្លួន​ស្នាក់​នៅ និង​បានដេកជាមួយគ្នា​យ៉ាង​ត្រេកត្រអាលថែមទៀតផង ។ ចំពោះ​អ្នក​ជិតខាង បន្ទាប់​ពី​ដឹង​រឿង​នេះ​ហើយ តែងតែ​លួច​ខ្សឹប​ប្រាប់​បុរស​ជា​ប្តី​ដែរ ប៉ុន្តែ​គាត់មិន​ជឿ​ថា​ប្រពន្ធ​ខ្លួនហ៊ាន​ប្រព្រឹត្ត​បែប​នេះ​ឡើយ ទោះជា​យ៉ាងណា​ក៏​មានការ​សង្ស័យ​ខ្លះខ្លះ​ដែរ…

ទ្រីដាណា ផ្តាំផ្ញើរទៅប្រុសៗ បើសប្បាយមិនទាន់អស់ចិត្តទេ សូមកុំទាន់យកប្រពន្ធ ធ្វើ.បា.ប.ចិ.ត្តគេ

រឿងប្តីអ្នកនាងវ៉ាឌី ភាលី មានស្រីផ្អើលពេញហ្វេសប៊ុក ធ្វើអោយអ្នកស្រីទ្រីដាណា រំលឹកការឈឺចាប់ ដែលពូម៉ៅធ្លាប់ធ្វើបាបចិត្ត ផឹកស៊ីមានស្រីញី ជាពិសេសសេដ្ឋីនីរូបនេះ បានផ្តាំផ្ញើរទៅកាន់ប្រុសប្រុសទាំងអស់ បើសប្បាយមិនទាន់អស់ចិត្តទេ សុំកុំទាន់យកប្រពន្ធ នាំអោយកូនស្រីគេពិបាកចិត្ត

You missed