ទៀតហើយ នារីម្នាក់រអ៊ូថាខែនេះថ្លៃភ្លើងអស់ច្រើនខ្លាំងណាស់ ទាំងខ្លួនមិនបានប្រើអ្វីផង ខណៈសេដ្ឋកិច្ចក៏ធ្លាក់ លុយក៏រកមិនបាន ហេតុអ្វីខាងអគ្គិសនីកម្ពុជា ស៊ីកំលាំងញើសឈាមរាស្ត្រខ្លាំងម្ល៉េះ មិនថែមប៉ុណ្ណោះ ម្ចាស់គណនីតិកតុកឈ្មោះអេម៉ា លក់ម៉ូតូរូបនេះ បានប្រកាសថា ខែនេះខ្លួនមិនទៅបង់ថ្លៃភ្លើងដាច់ខាត។ បើតាមការបញ្ជាក់របស់ម្ចាស់គណនីខាងលើ បានអោយដឹងថា នេះមិនមែនជាលើកទី១ទេ ដែលគាត់បានបង្ហោះពាក់ព័ន្ធនឹងភាពមិនប្រក្រតីចំពោះតម្លៃអគ្គិសនីឡើងថ្លៃនេះ គេនៅចាំបានថា លើកមុនបន្ទាប់ពីរូបគាត់បានបង្ហោះចោទប្រកាន់មកលើអគ្គិសនីកម្ពុជារួចមក ស្រាប់តែមន្ត្រីជំនាញខាងអគ្គិសនីកម្ពុជាបានចុះទៅដល់ទីតាំងរបស់គាត់ សិក្សារអំពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងផ្តិតមេដៃធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះរិះគន់គ្មានមូលដ្ឋានបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

You missed