លោកយ៉ែម សំអូន បានវិលមករកភាពផ្អែមល្ហែមស្នេហ៍ជាមួយអតីតប្រពន្ធ​អ្នកនាង​យ៉ាន លីនដា បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ ។ប៉ុន្ដែការជួបជុំនេះ​ធ្វើឲ្យ​តារារួមអាជីពមិនអស់ចិត្តព្រោះនៅមានអ្នកថាលោកនិងអ្នកនាងលីនដា កំពុងឆ្ពិនភ្នែក​ទស្ស​និកជនច្រើនជាងជឿរថាប្ដីប្រពន្ធតារា១គូនេះត្រូវរ៉ូវគ្នាមែនទែន ដោយសារតែ​អ្នក​នាងលីនដា តែងតែប្រាប់អ្នកជិតស្និតបំផុតថានាងមិនអាចយកលោកសំអូន បានជាដាច់​ខាត ដោយ​សារ​តែនាងមានភស្ដុតាងរឿងរបស់លោកសំអូន ណែនពេញក្នុងដៃនាង ។អ្វីដែលគួរឲ្យចាប់​អារ​ម្មណ៍​នោះនៅពេលដែលលោកសំអូន បង្ហាញក្ដីស្នេហ៍ដូចផ្ដើមដំបូងនោះនាំ​ឲ្យប្រុសក្មេង​ម្នាក់​ឈ្មោះ​ថាជល​សារ ដែលខ្លះថាជាកូនលោកសំអូន និងខ្លះទៀតថាមិនមែននោះ​បានចែកផ្លូវ​គ្នាជា​មួយ​លោកសំអូន តាមរយៈការទៅចាប់ដៃធ្វើការជាមួយលោកអាឡិច ចាន់ត្រា ដែល​ជាក្រុម​ហ៊ុនប្រជែងជាមួយលោកសំអូន ទៅវិញ ។នេះជា​ភាពចម្រូងសម្រាសមួយ​ដែល​លោក​សំអូន វិលមករកអោបប្រពន្ធវិញ តែត្រូវបាត់ដៃស្ដាំរបស់ខ្លួននោះគឺប្រុសក្មេងជលសារ ដែល​លោក​ធ្លាប់​តែជួយបណ្ដុះបណ្ដាលឲ្យចេះពីវិធីថតរូបហ្វិគនិងវីដេអូ នៅក្រុមហ៊ុន​កម្សាន្ដ​របស់​លោក តែពេលនេះជលសារ បានយកចំណេះដែលខ្លួនធ្លាប់មានទាំងប៉ុន្មានពី​ការបម្រើការ​ឲ្យលោក​សំអូន ទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រាវិញម្ដង ។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកយ៉ែម សំអូន សាកសួរពីប្រុសក្មេង ឬគេ​ថាជា​កូនធ័មរបស់លោកសំអូន គឺលោកជលសារ ដែលដើរចេញពីលោកហើយទៅធ្វើការ​នៅក្រុម​ហ៊ុនលោកអាឡិច ចាន់ត្រា នោះតែលោកនិយាយដដែលៗថាមិនទាន់ដល់​ពេល​ត្រូវបក​ស្រាយ ហើយឲ្យអ្នកយកព័តមានយើងតាមដានរឿងមួយនេះតទៅទៀត​។ចំណែក​តារាដែល​ស្និតលោកសំអូន បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទក្នុងល័ក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​​ថាពួកគេមិនជឿរថាលោកសំអូន និងប្រពន្ធវិលមកត្រូវរ៉ូវគ្នាពិតទេ ហើយថា​រឿង​លោកសំអូន មិនចេញមុខបកស្រាយពីបញ្ហាលោកជលសារ ដើរចេញពីលោកទៅធ្វើការ​ឲ្យ​លោកអាឡិច ចាន់ត្រា នោះធ្វើឲ្យកាន់តែមានអាថ័កំបាំងខ្លាំងឡើងៗ ពិសេសគឺ​អ្នកខ្លះធ្លាប់​តែ​ជឿថាលោកជលសារ ជាកូនរបស់លោកសំអូន នោះ​ឥឡូវចាប់ផ្ដើមឲ្យសង្ស័យ​កាន់តែច្រើន​ថាតើទំនាក់ទំនងរបស់លោកសំអូន និងជលសារ ត្រូវជាអ្វីគ្នាឲ្យប្រាកដ ?

យ៉ែម សំអូន ថាលោកហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីកូនស្រី​សំណព្វចិត្ត​របស់​​លោកនាងសំអូន វិថាណា សប្បាយចិត្ត ក្នុងនោះមានទាំងការត្រូវរ៉ូវគ្នា​ជាមួយ​ភរិយា​ផង​ដែរ ។ប៉ុន្ដែតាមព័តមានថាលោកសំអូន ធ្វើជាជួបជុំជាមួយប្រពន្ធវិញ ព្រោះតែលោក​ចង់​ពង្រឹងក្រុមហ៊ុនកម្សាន្ដរបស់ខ្លួនឲ្យរឹងមាំតាមរយៈការមានដៃគូធ្វើជាMC ជាមួយគ្នា​ម្ដង​ទៀត​ដើម្បីឲ្យអតិថិជនមានជំនឿរចិត្តនិងចង់ជួលតាមកម្មវិធីផ្សេងៗ ខណៈដែលអ្នក​នាង​លីនដា វិញរក្សារភាពស្ងៀមស្ងាត់ ។តែយ៉ាងណាគេជឿរថា”ក្រដាសមិនអាច​ខ្ចប់ភ្លើង​បាន​ទេ” ហេតុ​នេះមិនយូឡើយរឿងលោកសំអូន និងអ្នកនាងលីនដា ដែលគេសង្ស័យថា​ពួកគេកំពុងតែ​លេងបិតពួននោះនឹងត្រូវបានលាតត្រដាងជាមិនខាន ក្នុងនោះអ្វីដែលរសើប​ខ្លាំងនោះថា​ហេតុ​អ្វី​បានជាលោកសំអូន ផ្សារភ្ជាប់ស្នេហ៍ជាមួយប្រពន្ធវិញទើបាន៣ខែសោះ បែជាត្រូវខ្ទាតប្រុស​ក្មេងជាជំនិតបំផុតរបស់លោកបែបនេះទៅវិញ ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed