ប្រពន្ធទើបឡើងមកពីស្រុក ឈ្លក់ទឹកម៉ាស៊ិន ប្តីសង្ស័យប្រពន្ធលួចមានសហាយ ឡើងពួនសម្ងំលើដំបូលផ្ទះ ចាំឃ្លាំមើល ស្រាប់តែឃើញប្រពន្ធ នាំសាហាយមកឡើងឋានសួរ​ដល់បន្ទប់ ប្តីចាក់សោរពីខាងក្រៅ ហើយសុខចិត្តអង្គុយរង់ចាំ ដល់ព្រឹកឡើងទើបប្តឹងប៉ូលិស

ស្ត្រី​ម្នាក់​ ដែល​មាន​ប្ដី​ និង​កូនប្រុស​ម្នាក់​រួច​ទៅ​ហើយ ប៉ុន្តែ​ទំនងជា​មិន​ស្កប់​ស្កល់ ឬ​មក​ពី​បុរស​ជា​ប្តី​មាន​កំហុស​អ្វីមួយ​ បាន​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ នឹង​បុរស​ជា​កម្មករ​សំណង់​ម្នាក់ ដោយ​ប្រាប់​ប្រុស​សហាយ​នោះ​ថា ខ្លួន​នាង​ជា​ស្រី្ត​មេម៉ាយ​អត់​មាន​ប្ដី​ទេ ហើយបាន​នាំ​ប្រុស​សហាយ​នោះ​ មក​ប្រលោម​ស្នេហ៍​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ​ដែល​ខ្លួន​ស្នាក់​នៅ និង​បានដេកជាមួយគ្នា​យ៉ាង​ត្រេកត្រអាលថែមទៀតផង ។

ចំពោះ​អ្នក​ជិតខាង បន្ទាប់​ពី​ដឹង​រឿង​នេះ​ហើយ តែងតែ​លួច​ខ្សឹប​ប្រាប់​បុរស​ជា​ប្តី​ដែរ ប៉ុន្តែ​គាត់មិន​ជឿ​ថា​ប្រពន្ធ​ខ្លួនហ៊ាន​ប្រព្រឹត្ត​បែប​នេះ​ឡើយ ទោះជា​យ៉ាងណា​ក៏​មានការ​សង្ស័យ​ខ្លះខ្លះ​ដែរ ព្រោះ​មួយ​រយៈពេល​នេះ​ប្រពន្ធ​របស់​ខ្លួន​ឧស្សាហ៍​ដើរ​លេង​យប់​បាត់បាត់​មិនសូវ​ចូល​ផ្ទះទេ ។ ដោយសារ​តែឃើញទង្វើប្រពន្ធខ្លួន​បែប​នេះ ទើប​ធ្វើ​ឱ្យ​មានការ​រកាំរកូស ​នៅ​ក្នុង​រង្វង់​គ្រួសារ រហូត​ឈាន​ដល់​ការ​រស់នៅ​បែក​គ្នា​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​មិនទាន់​បាន​លែងលះ​គ្នា​ឡើយ ។

បន្ទាប់​ពី​អ្នក​ជិតខាង​ប្រាប់​រឿង​ដដែលដដែល​នោះ​ច្រើន​ដង​ពេក បុរស​ជា​ប្ដី​ក៏​បាន​តាមដាន ដោយ​ឡើង​​លើដំបូល​ផ្ទះ​សម្ងំ​ចាំ​ឃ្លាំមើល​ ទើប​ដឹង​ការ​ពិត ដោយ​ឃើញ​នាង​ជា​ប្រពន្ធ​នាំ​ប្រុស​សហាយ​ចូល​ទៅ​ដេក​ជាមួយ​ពិតមែន​។ ខណៈនោះ បុរស​ជា​ប្តី​បាន​យក​សោ​ចាក់​ទ្វារ​ពី​ខាងក្រៅ​ ហើយ​ទូរស័ព្ទ​ហៅ​ឪពុក​ម្ដាយ​ឱ្យមក​មើល ដើម្បី​បានដឹង​ការ​ពិត​ទាំងអស់​គ្នា ​ព្រមទាំង​ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​​ ​ឲ្យ​ទៅ​នាំ​ខ្លួន​ប្រពន្ធ​ និង​ប្រុស​សហាយ​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​សួរនាំ​។ ជាមួយ​គ្នានេះ បុរស​ជា​ប្តី​នេះ ​ក៏​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ប្រពន្ធ​និង​ប្រុស​សហាយ​ចំនួន ​៤​ពាន់​ដុល្លារ និង​សុំ​ប្ដឹង​លែងលះ​គ្នា​ផង​ដែរ ។

បុរស​ជា​ប្តី​ ដែល​តាម​ទាន់​ប្រពន្ធ​មាន​សហាយ​នេះ​ឈ្មោះ ហន ថៃ អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ចំណែកឯ​ប្រពន្ធ​ឈ្មោះ ដួង លី​ដា អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរដូចគ្នា ។ អ្នក​ទាំង​ពីរ​នាក់​នេះ​មានកូន​ប្រុស​ម្នាក់ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ និងមានស្រុក​កំណើត​នៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន់​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ដោយឡែក​យុវជន​ជា​ប្រុស​សហាយ​ឈ្មោះ ជៀម នី អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

បុរស​ជា​ប្តី​បាន​ប្រាប់​​ថា ខ្លួន​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​តាម​ប្រពៃណី​អស់​រយៈពេល ​៦​ឆ្នាំ​មក​ហើយ ​ហើយ​ជា​ចំណងដៃ​នៃ​ជីវិត​ប្តី​ប្រពន្ធ​គឺ​បានកូន​ប្រុស​ម្នាក់ ។ បើ​ទោះបីជា​នាង​មាន​រូបរាង​មិនសូវ​ស្អាត​ក្ដី ប៉ុន្តែ​ខ្លួន​ស្រលាញ់ប្រពន្ធ​ខ្លាំង​ណាស់ មិន​ដែល​ធ្វើបាប​ចិត្ត​នាង​ម្ដងណា​ឡើយ ។

ខ្លួន​អាណិត​នាង​ខ្លាំង​ណាស់ ព្រោះ​នាង​ជា​កូនកំព្រា​ឪពុក​ម្ដាយ រស់​ជាមួយ​បង​ម្នាក់ ចំណែក​នាង​ជា​ប្រពន្ធ​ក៏​ស្រឡាញ់​ខ្លួន​ខ្លាំង​ណាស់​ដែរ ។ ដោយសារ​ជីវភាព​គ្រួសារ មាន​ភាព​យ៉ាប់យ៉ឺន​ពេក ទើប​ខ្លួន​ និង​ប្រពន្ធ​សម្រេចចិត្ត​នាំ​គ្នា​ចាក​ចេញ ពី​ស្រុក​កំណើត​ មក​ភ្នំពេញ​ធ្វើ​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំង​២​នាក់

បុរស​ជា​ប្ដី​បន្ត​ថា ក្រោយ​ពេល​មក​ដល់​ភ្នំពេញ​មួយ​រយៈពេល​វែង ក៏​ចិត្ត​ប្រពន្ធ​របស់​ខ្លួន​គ្មាន​ការ​ប្រែប្រួល​ដែរ គឺ​នៅ​តែស្រលាញ់គ្នា​ដដែល ហើយ​ទាំង​នាង​និង​រូបគេ​ជា​ប្ដី ម្នាក់​ម្នាក់គិតតែ​ពី​ការងារ​រៀង​រៀង​ខ្លួន​ប៉ុណ្ណោះ ។ លុះ​មួយ​រយៈពេល​ខ្លី​ចុង​ក្រោយ​នេះ ប្រពន្ធ​ខ្លួន​ចាប់ផ្ដើម​ឈ្លក់ទឹកម៉ាស៊ីន មានចិត្ត​មិន​ស្មោះត្រង់ លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្រុស​ថ្មី និង​បាន​ដើរ​លេង​ចោលផ្ទះ​ស្ទើរ​រាល់​យប់ ។ ខ្លួន​បាន​ណែនាំ​ឱ្យ​កែខ្លួន ឈប់​ដើរ​លេង​យប់​ចោលផ្ទះ​តទៅ​ទៀត ប៉ុន្តែ​នាង​មិន​ព្រម​ស្ដាប់​តាម​ទាល់តែ​សោះ ទើប​មានការ​រកាំរកូស​នៅ​ក្នុង​គ្រួសារ​កើតឡើង ហើយ​ខ្លួន​បាន​ទៅ​ជួល​បន្ទប់​ផ្សេង​មួយទៀត ស្ថិត​នៅ​ជិត​នោះ​ដែរ ដើម្បី​ស្នាក់​នៅ ។

ចំណែក​អ្នក​ជិតខាង​បាន​លួច​ខ្សឹប​ប្រាប់​រូបគេ​ថា ប្រពន្ធ​មាន​ប្រុស​សហាយ ប៉ុន្តែ​ខ្លួន​មិន​ជឿ​ទេ ទោះជា​យ៉ាងណា​ក៏​មានការ​សង្ស័យ​ខ្លះ​ដែរ ។ បន្ទាប់​មក ខ្លួន​ក៏​បាន​តាមដាន ហើយ​មក​ដល់​យប់​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ឡើង​ទៅ​សម្ងំ​ដេក​នៅ​លើដំបូល​ផ្ទះ​ចាំ​ឃ្លាំមើល ។ ពេល​នោះ ខ្លួន​បានឃើញ​ប្រពន្ធ​ដឹក​ដៃ​ប្រុស​សហាយ ​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​នោះ​មែន និង​បានដេកជាមួយ​​គ្នា​ជា​បន្តបន្ទាប់ ឯ​រូបខ្លួនជាប្តី បានត្រឹមមើលគេ ឡើងឋានសួរជាមួយប្រពន្ធខ្លួនទៅវិញ ​

លុះ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​​ ទើប​ខ្លួន​ចុះ​ពីលើ​ដំបូលផ្ទះ​មក​ចាក់សោ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ ។ ខ្លួន​គេ​បានចាំ​នៅ​មុខ​បន្ទប់​នោះ រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែលដោយមិនហ៊ានរំខានដំណេកប្រពន្ធ និងសហាយទេ ទើប​ទូរស័ព្ទ​ហៅ​ឪពុក​ម្ដាយបង្កើត​របស់​ខ្លួន និង​បង​របស់​ប្រពន្ធ​ឱ្យមក​មើល​ជាក់ស្ដែង​ឱ្យ​ឃើញ​ផ្ទាល់​ភ្នែក ប៉ុន្តែ​មក​តែ​ឪពុក​ម្ដាយបង្កើត​របស់​ខ្លួន​ទេ ចំណែក​បងថ្លៃ​មិន​បាន​មក​ឡើយ ។

លុះ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ទើប​ខ្លួន ប្ដឹង​ទៅ​នគរបាល​ប៉ុស្ដិ៍​​ ​ឲ្យ​ឃាត់ខ្លួន​ប្រពន្ធ និង​ប្រុស​សហាយ​នាំ​ទៅ​សាកសួរ ហើយ​ខ្លួន​ក៏​សុំ​ប្ដឹង​លែងលះ និង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ប្រពន្ធ និង​ប្រុស​សហាយ​នោះ​ចំនួន ​៤​ពាន់​ដុល្លារ បើ​គ្មាន​លុយ​ឲ្យ​ទេ​ នឹង​ឱ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ដោយឡែក យុវជន​ជា​ប្រុស​សហាយ​និយាយ​ថា ខ្លួន​មិន​បានដឹង​ថា ​នារី​ម្នាក់​នេះ​មាន​ប្ដី​និង​កូន​នោះ​ទេ បើ​ដឹង​ក៏​មិន​ទាក់ទង​ដែរ ព្រោះ​នៅ​ពេល​មានការ​ទាក់ទង​គ្នា នាង​ប្រាប់​ថា ​ជា​ស្រី្ត​មេម៉ាយ​គ្មាន​ប្ដី​ឡើយ ។ ជាមួយ​នេះ នាង​បាន​បង្ខំ​ឱ្យ​ខ្លួន​ទៅ​ដេក​ជាមួយ​ខ្លាំង​ពេក ទើប​ខ្លួន​សុខចិត្ត​ទៅ​ដេក​ជាមួយ ដើម្បី​បំពេញ​តាម​បំណង ​​របស់​នាង ដោយ​មិន​នឹក​ស្មានថា​ មានរឿង​បែប​នេះ​កើតឡើង​ឡើយ ។ មិន​មានការ​បកស្រាយ​ពន្យល់​យ៉ាងណា ពី​ស្ត្រី​រូប​នេះ​ឡើយ​ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed