លោកផន ផល្លា ហួសចិត្តនិងសមត្ថកិច្ច ផ្សាយព័ត៌មានមិនពិត អញ្ញើញលោកមកបំភ្លឺសោះ បែរជាផ្សាយថាកោះហៅ ធ្វើកិច្ចសន្យាទៅវិញ
បន្ទាប់ស្នងការនគរបាលរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអះអាងថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះថា អាជ្ញាធរ បានកោះហៅលោក ផន ផល្លា ឱ្យចូលទៅបំភ្លឺហើយ «អប់រំ» និងធ្វើកិច្ចសន្យា។ ភ្លាមៗលោក ផន ផល្លា ហាក់ដូចជាមិនពេញចិត្តនឹងពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ហើយបានប្រតិកម្មទៅកាន់សមត្ថកិច្ចវិញ ដោយបានទាត់ចោលចំពោះពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ដោយលោក អះអាងលោក គ្រាន់តែទៅបំភ្លឺ។ លោក ផន ផល្លា ប្រតិកម្មតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ៖ «អញ្ជើញខ្ញុំទៅបំភ្លឺ…