មាស សុខសោភា កាន់តែជឿលើលោកតាសក់សភ្នំត្បែង ទោះបីធ្លាប់ច្រៀងខុសបទ មរណភាព ព្រះស្វាមីជ័យវ័រន្មទី៧
រយៈពេល១ឆ្នាំគត់ដែលបទចម្រៀងរបស់មាស សុខសោភា មិនមានការនិពន្ធទំនុកច្រៀងដោយអ្នកសច្ចាំងភ្នំត្បែង នៅខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់ស ភ្នំត្បែង ទៀតនោះទេ បន្ទាប់ពីបទចម្រៀងរបស់នាង”មរណភាព ព្រះស្វាមីជ័យវរ្ម័នទី៧ “ដែលនិពន្ធដោយ អ្នកសច្ចាំងរូបនេះត្រូវបានលុបចោលជាបន្ទាន់កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែមានប្រតិកម្មពីថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្ដថាបទនោះមិនមានឯកសារបញ្ជាក់ពីប្រវត្តិសាស្រ្ដឲ្យបានត្រឹមត្រូវនោះ ។ ប៉ុន្ដែតាមព័តមានថាសុខសោភា និងស្វាមីនាងនៅតែមានជំនឿលើលោកតាសក់សភ្នំត្បែង ឬលោកឪភ្នំត្បែងដដែល គ្រាន់តែនាងមិនទាន់ច្រៀងបទជាស្នាដៃនិពន្ធរបស់លោកដូចលើកមុនៗឡើងវិញ ព្រោះតែខ្លាចមានបញ្ហាជាលើកទី២ ។ ប្រភពបានឲ្យដឹងថាសោភា ជាតារាម្នាក់ខុសពីតារាល្បីផ្សេងៗទៀតដែលពួកគេមិនសូវជឿលើអបិយជំនឿដូចនាងទេ តែនាងនៅតែជឿ ពិសេសក្រោយពីបានជួបអ្នកសច្ចាំងរូបនេះនៅភ្នំត្បែងរូបនោះកាលពីឆ្នាំមុន ។ដោយឡែកនៅលើហ្វេសបុករបស់សុខសោភា កាលពីពេលថ្មីៗនេះវិញនាងបានដាស់តឿនដល់មនុស្សគ្រប់គ្នាចេះសមាធិទាំងកាយនិងចិត្ត ហើយយកសច្ចធ័មដាក់លើស្មា មុននឹងធ្វើអ្វីមួយ…