ហួសចិត្ត ប្រពន្ធដើមញៀនល្បែងពេក លេងចាញ់លក់ទ្រព្យសម្បិត្តអស់ពីផ្ទះ ចុងក្រោយ សុខចិត្តលក់ប្តី ១០០ដុល្លារឲ្យទៅប្រពន្ធចុង យកលុយទៅលេងល្បែង ដល់ពេលចាញ់ នៅតែតាមមករករឿង និងកុះរូសទារលុយ​ប្តីឥតឈប់ រហូតប្រពន្ធចុងទ្រាំលែងបាន ប្តឹងធ្វើកិច្ចសន្យា

ស្ត្រីញៀនល្បែងម្នាក់ ដោយសារ ញៀន ល្បែងអស់លុយលក់ប្តីឲ្យទៅអ្នកផ្សេង ១០លានរៀល យកទៅលេង ល្បែងចាញ់អស់ តាមរករឿងឈ្លោះប្រកែក គ្នាទារលុយ បន្ថែមថែមទៀត ទើបប្រពន្ធក្រោយទ្រាំមិនបាន ក៏នាំគ្នាមកប៉ុស្តិ៍នគរបាល ទួលសង្កែ១ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដី ឈ្មោះហេន ធឿន អាយុ៤៤ឆ្នាំ មុខរបរលក់ម៉ូតូ និងប្រពន្ធក្រោយ មានឈ្មោះ អួន ញ៉ែម មុខរបរ កម្មការិនីរោងចក្រ អ្នកទាំង២ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ស្រុកមេសាង ខេត្ត ព្រៃវែង។ ដោយឡែក ប្រពន្ធដើមមាន ឈ្មោះ ខ្មៅ គីម មានទីលំនៅស្រុកមេសាង ខេត្តព្រៃវែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ បានរៀបរាប់ឲ្យដឹងថា កាលពីអំឡុងមុនភ្ជុំបិណ្ឌ រូបគាត់ និងបុរសជាប្ដី បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នា ដោយខាងបុរសជាប្ដី បានប្រាប់ រូបគាត់ថា បានលែងលះគ្នា ជាមួយប្រពន្ធដើមរួច ហើយលុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ គាត់ក៏បាននាំគ្នាទៅ លេងផ្ទះនៅ ឯស្រុកកំណើត ពេលនោះស្រាប់តែ លេចមុខ ប្រពន្ធដើមទៅរករឿង ដល់ផ្ទះរបស់គាត់ បង្កការភ្ញាក់ផ្អើលរហូតឈាន ទៅដល់នាំគ្នាទៅ រកមេភូមិ ដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដី សុខចិត្តឲ្យមាស១តម្លឹងទៅខាងប្រពន្ធដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមិនបានប៉ុន្មានផង ប្រពន្ធដើមមករករឿងម្ដងទៀត នៅក្នុងអំឡុងខែវិច្ឆិកា តែមិនចាំថ្ងៃ ប្រពន្ធដើមបានមកទារលុយ ១ពាន់ដុល្លារទៀត ហើយគាត់ និងប្ដីបានឲ្យទៀតដើម្បីបញ្ចប់។ លុះក្រោយមកស្ត្រីជាប្រពន្ធដើមប្រហែលជាចាញ់ល្បែងទៀត ទើបបានឡើងជិះឡានឈ្នួល មកពីស្រុកមករករឿងពួកគាត់ម្ដងទៀត ទើបគាត់រត់មករកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ ចំណែកអៈតីតៈប្រពន្ធដើម មិនបាននិយាយអ្វីទាំងអស់ ដោយគិតតែប្រកែក ជាមួយប្រពន្ធក្រោយ ដោយទាលុយ ១០០ដុល្លារ និងឈប់រករឿងតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជា ប្ដីបានរៀបរាប់ថា រូបគាត់ និងអៈតីតៈប្រពន្ធដើម បានចាប់ដៃគ្នាប្ដីប្រពន្ធប្រហែល២០ឆ្នាំ មានកូន២នាក់ធំធំ អស់ហើយ។ គាត់បានបន្តថា ប្រពន្ធដើម របស់គាត់ជាមនុស្សញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត ដោយឲ្យមេភូមិជួយធ្វើកិច្ចសន្យា និងបានយល់ព្រមជាមួយគ្នារួចរាល់អស់ហើយ តែស្ត្រីដែលជាប្រពន្ធដើម នៅតាមមករករឿងគាត់ទាំង២នាក់ទៀត នៅពេលណា ដែលគាត់ចាញ់ល្បែងម្ដងម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ ប្រពន្ធចុង ក៏ព្រមឲ្យលុយ១០០ដុល្លារទៅប្រពន្ធដើម ហើយឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែ១ ជួយធ្វើកិច្ចសន្យាបញ្ចប់បញ្ហា រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងរៀងខ្លួនបាត់ទៅ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed