ហួសចិត្ត ប្តីទៅធ្វើការតាមខេត្តឃ្លាតពីប្រពន្ធយូរជូមាត់ពេក ស្រាប់តែពេលត្រឡប់មកវិញ ឆ្លៀតរកសេវាកម្មពិសេសហៅនារីឡើងទៅសណ្ឋាគារ ពេលចូលដល់បន្ទប់ភ្លាម ប្តីស្រឡាំងកាំងប៉ះប្រពន្ធខ្លួនឯង និងជាពិសេសប្តីមិនអស់ចិត្តរឿង ប្រពន្ធលួចរកស៊ីបែបនេះមិនដឹងតាំងពីពេលណា

បច្ចុប្បន្ន មានអំពើក្បត់ផិតជាច្រើននៅក្នុងសង្គម មិនថានៅប្រទេសខ្មែរ ឬនៅប្រទេសក្រៅឡើយ សុទ្ធតែមានព័ត៌មានទាក់ទិន នឹងអំពើអសីលធម៌ គ្រួសារខ្លះប្តីលួចក្បត់ប្រពន្ធ ទៅមានអ្នកថ្មី អាចជាស្រីក្មេង ដែលធ្វើការតាមខារ៉ាអូខេ និងខ្លះទៀតអាចជាអ្នកស្គាល់ ធ្វើការជាមួយគ្នាក៏មាន

ចំណែកឯភាគីខាងប្រពន្ធវិញ ខ្លះក្បត់ប្តីរត់តាមប្រុសស្នេហ៍ដោយសារ ការចាញ់បោកពាក្យសំដីរបស់ប្រុសព្រាន ពូកែលោងលោម តាមរយៈឆាតហ្វេសប៊ុក និងតាមប្រព័ន្ធទំនាក់ទំនងសង្គមជាច្រើនទៀត ដែលជាមធ្យោបាយយ៉ាងរហ័សក្នុងសម័យបច្ចុប្បន្ន

អ្វីដែលជារឿងដែលមិននឹកស្មានដល់ ក្រៅពីអំពើផិតក្បត់ ប្តីលួចទៅមានអ្នកក្រៅ ឯប្រពន្ធលួចមានប្រុសស្នេហ៍នោះ គឺមានករណីថ្មីមួយទៀតនោះ គឺប្រពន្ធ ដែលមានគ្រួសារហើយ លួចកុហក់ប្តីនិងកូន ឆ្លៀតចេញទៅរកស៊ីក្រៅគឺលក់នំកេរម៉ែ ពេលប្តីខ្លួនឯងមិននៅផ្ទះ ព្រោះករណីនេះ អាចជារឿងដែលធ្វើអោយប្តីគ្រប់រូបមិននឹកស្មានដល់ ប៉ុន្តែសង្គមសម័យទំនើបនេះ ប្រព័ន្ធទំនាក់ទំនងកាន់តែងាយស្រួល និងជម្រុញ អោយមនុស្សហ៊ានធ្វើគ្រប់បែបយ៉ាង ជាពិសេសអំពើខុសច្បាប់

តួយ៉ាងមាន រឿងរ៉ាវពិតមួយ ដ៏គួរឱ្យហួសចិត្តខ្លាំងណាស់ ដែលបុរសជាស្វាមីម្នាក់ គិតថាខ្លួនលួចក្បត់ប្រពន្ធមួយភ្លែត ដើម្បីកំសាន្តអារម្មណ៍ពេលនឿយហត់ពីការងារ ដោយហៅនារីរកស៊ីលក់នំតាមអនឡាញមកសណ្ឋាគារ ស្រាប់តែហៅប៉ះប្រពន្ធខ្លួនឯង មានអីឆេះដុំរៀងរៀងខ្លួន ប្រពន្ធគិតថាប្តីលួចក្បត់ខ្លួនមករកសេវ៉ាខាងក្រៅ ខណៈប្តីគិតថាប្រពន្ធលួចកុហក់ខ្លួនមករកស៊ីលក់នំឲ្យភ្ញៀវមិនដឹងតាំងពីពេលណា

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានប្រពន្ធកូនរួចទៅហើយ ហើយក៏បានចេញមកធ្វើការ ឆ្ងាយពីផ្ទះ ដើម្បីធ្វើការរកស៊ីផ្គត់ផ្គង់ដល់គ្រួសារពួកគេ។ ស្រាប់តែដល់ថ្ងៃមួយ បុរសជាប្តីបានធ្វើដំណើរត្រឡប់ទៅផ្ទះមុនថ្ងៃកំណត់ដែលខ្លួនបានប្រាប់ប្រពន្ធដែលកំពុងរងចាំនៅផ្ទះ ដើម្បីទៅជួបប្រពន្ធកូនក្នុងថ្ងៃចូលឆ្នាំ

តែមិនទាន់ដល់ផ្ទះផង ដល់ពាក់កណ្តាលផ្លូវមេឃក៏ងងឹត ទើបសម្រេចចិត្តចូលទៅសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែងសិន។​ ខណៈកំពុងសម្រាកក្នុងបន្ទប់នោះ ក៏បាននឹកឃើញចង់ហូបនំអោយផ្លែកមាត់ម្តង នឹកឃើញបែបនេះក៏ភ្លេចប្រពន្ធកូននៅផ្ទះភ្លែតតែម្តង រួចក៏ទាក់ទងលេខទូរស័ព្ទតេទៅមេកាដើម្បីហៅនារីម្នាក់ឱ្យមកបម្រើខ្លួន។

មួយសន្ទុះក្រោយមក នារីនោះក៏មកដល់ តែនាងចេះតែគេចមុខ និងដូចជាចង់រត់ចេញពីបន្ទប់វិញ ទើបបុរសរូបនេះ បានចូលទៅជិតបង្ខំមើលមុខនាង ស្រាប់តែភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាមពិតនារីរកស៊ីលក់នំនោះ គឺជាប្រពន្ធខ្លួនឯងទៅវិញ ធ្វើអោយខ្លួនអស់អារម្មណ៍ស្ដូក។

ក្រោយពីដឹងហើយ អ្នកទាំងពីរក៏ចាប់ផ្តើមឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ប្តីស្រែកឡាំប៉ាថា ប្រពន្ធជាអ្នកក្បត់ប្តី ឯប្រពន្ធក៏តបទៅវិញថា ប្តីក៏ក្បត់ប្រពន្ធដូចគ្នា រហូតក្លាយទៅជាការប្រវាយប្រតប់ផ្អើលអស់ពេញមួយសណ្ឋាគារនោះ។ ចុងក្រោយអ្វីដែលធ្វើអោយភាគីខាងប្តីនៅមិនអស់ចិត្តនោះគឺ មិនដឹងថាប្រពន្ធខ្លួនដែលអោបនៅនឹងទ្រូង លួចចេញក្រៅផ្ទះលក់នំអោយភ្ញៀវតាំងពីពេលណាទេ​ ក្រោយមកខាងសណ្ឋាគារក៏បានហៅប៉ូលិសមកជួយអន្តរាគមន៍ ដោយគេបានឃាត់ខ្លួនប្តីប្រពន្ធទៅឃុំខ្លួនទុកជាបណ្តោះអាសន្ន និង ផាកពិន័យជាប្រាក់ផងដែរ

សូមបញ្ជាក់ថា រឿងរ៉ាវដ៏គួអោយហួសចិត្តមួយនេះ បានកើតឡើងនៅប្រទេសចិនទេ ប៉ុន្តែវាក៏អាចជាព័ត៌មាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទុកជាបទពិសោធផងដែរ សូមអរគុណសម្រាប់ការតាមដាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed