ឃើញអ្នកស្រីទ្រីដាណា លើកលែងទោសអោយប្អូនបង្កើត ស្រាប់តែលោកប៊ុត សីហារ បង្ហោះសារបែបនេះ ទំនងចង់ឲ្យសេដ្ឋីនីរូបនេះ មានលើកលែងទោសដល់ខ្លួនដូចគ្នា

អៈតីតៈម្ចាស់ពានដឹវ៉ូយខេមបូឌៀ ​រដូវកាលទី១ លោកប៊ុត សីហា បន្ទាប់ពីធ្វើឱ្យ​កេរ្តិ៍ឈ្មោះបាត់បង់ ទាំងការងារ បាត់បង់ទាំងកិត្តិយស ព្រោះតែរឿងអាស្រូវជាច្រើន តែអៈតីតៈម្ចាស់ពានរូបនេះ ក៏ធ្លាប់ទទួលបានឱកាសជាបន្តបន្ទាប់ ពីបណ្ដាម្ចាស់ផលិតកម្មធំធំមួយចំនួន រួមទាំងលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រល្បីឈ្មោះប្រចាំប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ បើទោះបីជា ទទួលបានឱកាសល្អល្អកម្រររកបានជាច្រើនក៏ពិតមែន ប៉ុន្តែ លោកប៊ុត សីហា នៅតែមិនចោលចរិតដើម រហូតធ្វើឱ្យអោកាសល្អទាំងនេះ របូតចេញទៅវិញជាបន្តបន្ទាប់។

នៅថ្ងៃទី ៧ ខែកុម្ភៈ ម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពមួយសន្លឹក ជាមួយប្អូនប្រុសពៅ គឺលោក ទ្រី វាយោ បន្ទាប់ពីអ្នកទាំងពីរ បានទាស់ពាក្យសម្ដីដល់ថ្នាក់់កាត់កាល់បងប្អូនចោលទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយពីបានឃើញបងប្អូនទាំងពីរនាក់ បានយល់ចិត្តគ្នាវិញ លោកស្រី ទ្រី ដាណា ព្រមទទួលការសូមទោស ពីប្អូនប្រុសដោយមិនប្រកាន់រឿង ដែលបានកន្លងហួសស្រាប់តែ លោកប៊ុត សីហា ពោលឡើងយ៉ាងរំជួលចិត្តហាក់បីដូចជា លោកចង់សុំឱកាសលើកទី២ ពីអ្នកជំនួញស្រីរូបនេះ។

តាមការបង្ហោះលោក ប៊ុត សីហា តារា បានត្រឹមលើកពានរង្វាន់ ដឹវ៉ូយខេមបូឌៀ ​ផ្ដើមដោយលើកជាសំណេរទាំងស្រុងរបស់លោកស្រី ទ្រី ដាណា មកសរសេរឡើងវិញ អមជាមួយមតិគំនិតផ្ទាល់ខ្លួនរបស់លោកថា​ ​លោក ទ្រី វាយោ បានសុំទោសលោកស្រី ទ្រី ដាណា ដោយផ្ទាល់ បន្ទាប់ពីបង្ហោះរឿងមិនពិត ធ្វើឱ្យមានការយល់ច្រឡំ ពីសំណាក់មហាជន កន្លងមកខ្ញុំបាទ ប៊ុត សីហា រួមនិងក្រុមផលិតខ្ញុំ ក៏ទទួលបានកាអាណិតអាសូរពីលោកជំទាវទ្រីដាណាដែរ​។

បើទោះបីជាមិនបានបញ្ជាក់អ្វីវែងឆ្ងាយ តែមហាជនបានយល់ថា ការលើកឡើងបែបនេះ លោកប៊ុត សីហា ទំនងជាមានគោលបំណង ចង់សុំឱកាសជាលើកទី២ ពីលោកស្រី ទ្រី ដាណា ដោយគេនៅចាំថា កាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០២៤ តារាចម្រៀងរូបនេះក៏ធ្លាប់បានបង្ហោះ ពីលោកស្រី ទ្រី ដាណា និងរៀបរាប់ពីកំហុសរបស់ខ្លួនផងដែរថា លោកជំទាវចិត្តធម៌ ដែលធ្លាប់ជួយខ្ញុំកន្លងមក ទ្រី ដាណា មកពីខ្ញុំទេ ដែលដើរផ្លូវខុស លោកជំទាវលើសពីល្អពេកហើយ សម្រាប់អ្នកក្រីក្រ

សូមរំលឹកផងដែរថាលោក ប៊ុត សីហា ធ្លាប់ជាតារាចម្រៀងដែលប្រជាប្រិយមិត្តខ្លាំងមិនធម្មតាក្រោយ ជោគជ័យក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដឹវ៉ូយខេមបូឌៀ ​រដូវកាលទី១ ប៉ុន្តែពិតជារឿងមួយគួរឱ្យសោកស្ដាយ ខណៈកេរ្តិ៍ឈ្មោះកំពុងតែល្បី ប្រជាប្រិយភាព​កំពុងតែហក់ឡើង បែរជាតារាប្រុសរូបនេះ​បែកគំនិតដើរផ្លូវខុស ពាក់ព័ន្ធជាមួយថ្នាំម្ដងហើយម្ដងទៀត ព្រមទាំងរឿង អាស្រូវផ្សេងផ្សេងជាច្រើនទៀតផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *

You missed