មកដឹងលម្អិត តាមពិតស្ត្រីមានផ្ទៃពោះ ៥ខែ លួចក្បត់ប្តី ទៅដេកជាមួយសាហាយ នៅផ្ទះសំណាក់ឆ្អែតឆ្អន់ ពេលត្រឡប់មកវិញ ដល់កន្លែងស្ងាត់ ប្រុសស្នេហ៍ប្លន់យកទ្រព្យសម្បត្តិ រួចដុតចោលបំបិតមាត់តែម្តង
ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនពាក់ព័ន្ធករណី គិតទុកជាមុន ពោលគឺដេកជាមួយនារីពោះធំ ៥ខែ រួចសម្លាប់ប្លន់យកយកម៉ូតូ និងទូរស័ព្ទ ហើយដុតចោលក្នុងព្រៃ កាលពីវេលាម៉ោង ១៣ និង៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយប្រទះឃើញសាកសពនៅវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្នុងព្រៃខាងជើងភូមិ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ចាប់ខ្លួនបាននៅវេលាម៉ោង១៦ ៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បាត់បង់ជីវិត ដោយសាររឹខ្សែអង្រឹង រួចចាក់សាំងដុតចោល ។
តាមការបញ្ជាក់ បុរសដែលជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា កូនស្រីគាត់បានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃ មកហើយ គាត់និងក្រុមគ្រួសារមានការព្រួយបារម្ភជាខ្លាំង ដោយបានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ។ បន្ទាប់មកបានទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរក រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពួកគាត់បានទទួលដំណឹងថា មានស្ត្រីម្នាក់ត្រូវ គេដុតចោលនៅក្នុងព្រៃខាងលើ។ ខណៈនោះពួកគាត់បានទៅពិនិត្យមើល ស្រាប់តែស្គាល់ថា ជាកូនស្រីបង្កើតរបស់គាត់ ដែលបាត់ខ្លួនខាងលើនោះ ហើយម្នាក់ម្នាក់បានត្រឹមតែយំសោកសង្រេង និងខ្លោចផ្សារជាទីបំផុត។
យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុខាងលើ មានអ្នកភូមិដើររកដេញគោ ឲ្យចូលផ្ទះ នៅពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកសព ត្រូវភ្លើងឆេះខ្លោច។ បន្ទាប់មកបានស្រែកប្រាប់អ្នកភូមិឲ្យដឹង និងបង្កការភ្ញាក់ផ្អើល រួចរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង។
ក្រោយទទួលបានដំណឹងខាងលើនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅពិនិត្យកោសល្យវិច័យ ភ្លាមភ្លាមតែម្តង
មកដល់វេលាម៉ោង១៦ ៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយតាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ នៅវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះ មកដេកជាមួយគ្នា ហើយជនរងគ្រោះ ក៏ព្រមព្រៀង មកជួបដោយជិះមូតូមកដោយខ្លួនឯង។
បន្ទាប់មកជនសង្ស័យ ក៏មានគំនិតជាស្រេចថា នឹងធ្វើដាក់ជនរងគ្រោះដើម្បីយកម៉ូតូ។ ក្រោយគិតហើយជនសង្ស័យ ក៏បានចេញដំណើរមកជួបជនរងគ្រោះ ដោយបានឈប់ទិញខ្សែអង្រឹង នៅតាមផ្លូវ រួចហើយមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ពេលជួបគ្នា ជនសង្ស័យបានជិះម៉ូតូ ជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ខៀវលាយសរ ស្លាកលេខ១ខេអាយ ២៨ ដ៨ ឌុបជនរងគ្រោះចូលផ្ទះសំណាក់ សួគ៌ា នៅភ្នំបាសិត ប្រហែលមួយម៉ោង ។
ក្រោយមក បន្ទាប់ពីដេកជាមួយគ្នារួចហើយ ជនសង្ស័យ ក៏ឌុបជនរងគ្រោះ ចេញពីផ្ទះសំណាក់ ជិះទៅរកកន្លែងស្ងាត់ ដើម្បីធ្វើសកម្មភាព ពេលមកដល់ព្រៃ កន្លែងកើតហេតុ ជនសង្ស័យ ក៏ឈប់ម៉ូតូ ហើយធ្វើជាអង្គុយនិយាយគ្នាលេង ពេលជនរងគ្រោះ កំពុងអង្គុយភ្លេចខ្លួន ជនសង្ស័យ ក៏យកខ្សែអង្រឹង ដែលត្រៀមទុកក្នុងហោប៉ៅខោ រួចជាស្រេច មកធ្វើសកម្មភាពជនរងគ្រោះ ពីក្រោយ ហើយទាញបង្វិលផ្កាប់មុខ មិនឲ្យរើបម្រាស់រួច រហូតផុតភ្លាមភ្លាមតែម្តង
រួចហើយជនសង្ស័យ ក៏អូសចូលទៅក្នុងព្រៃប្រហែល ៣០ម៉ែត្រ និងបានប្រមូលស្មៅ មែកឈើងាប់ងាប់ក្បែរនោះ គ្របពីលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើ សព ហើយដុតតែម្តង ភ្លាមភ្លាមនោះជនសង្ស័យ បានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ