នុះប្រហែលមិនរួចខ្លួនទេ លោកជំទាវញ៉ែម មរកត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ចេញមុខប្រតិកម្មចំពោះប្តីប្រពន្ធអ្នកលក់ខោអាវតាមអនឡាញ ដែលបានជេរប្រមាថអតិថិជនខ្លួនឯង ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសលោកជំទាវ បានស្វែងរកនារីដែលត្រូវអ្នកលក់ខោអាវនេះជេរប្រមាថ ទាក់ទងមកលោកជំទាវថែមទៀតផង

អ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការមិនពេញចិត្ត ចំពោះទង្វើររបស់ប្ដីប្រពន្ធមួយគូ ដែលជាអ្នកប្រកបអាជីពលក់ខោអាវអនឡាញ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថយ៉ាងអសីលធម៌ទៅកាន់អតិថិជនខ្លួន នាំឱ្យផ្ទុះការចែករំលែកពាសពេញបណ្ដាញសង្គម។

បន្ទាប់ពីមានរឿងនេះកើតឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៤​ នេះ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត់ បានបង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោកជំទាវ ​ឱ្យស្ត្រី​ដែលត្រូវប្ដីប្រពន្ធអ្នកលក់អនឡាញខាងលើជេរបញ្ចោរ ទាក់ទងទៅលោកជំទាវ។

​លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា​បងប្អូនស្គាល់ប្អូនស្រីអ្នកទិញផលិតផល ដែលត្រូវប្តីប្រពន្ធលក់ខោអាវជេរបញ្ចោរ និងប្រមាថគ្រប់បែបយ៉ាងនេះទេ សូមឱ្យគាត់ទាក់ទងមកខ្ញុំ តាមលេខខ្ញុំ ០ ១២ ៩៨ ២០ ០០

លើសពីនេះ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត បានបន្តទៀតថា ​យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឱ្យមនុស្ស ២នាក់ បំផ្លាញសីលធម៌សង្គមអ៊ីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ

សូមរំលឹកថា នៅថ្ងៃទី២៥ ខែមេសានេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អូនតូច ដែលជាអតិថិជន បានបង្ហោះវិដេអូឆាតឆ្លើយឆ្លងរវាងម្ចាស់ហាងលក់សំលៀកបំពាក់តាមអនឡាញ និងខ្លួនថា បងប្អូនជួយស្តាប់សំដីម្ចាស់ផេកនេះផង ឈ្មោះហ័ងហ័ង ខ្ញុំបានកម្មង់ឥវ៉ាន់ដោយផ្ញើរលុយអោយ៣ថ្ងៃមកហើយ ពេលសួរថាផ្ញើរមកថ្ងៃណា ឆ្លើយថ្ងៃនេះថ្ងៃនោះរហូត ដល់ពេលខ្ញុំសុំអោយផ្ញើរលុយត្រឡប់មកវិញ បែរជាឆាតជេរដល់ម៉ែខ្ញុំទៀត ចំណាំផេកនិងទុកផងបងប្អូន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *