ទុកចិត្តមិនបានទេ ស្រីស្រីសម័យឥឡូវ ប្រពន្ធប្រើល្បិចប្រាប់ប្តីថា ឆ្នាំនេះឆុងគត់ឆ្នាំ យើងត្រូវលែងលះគ្នាសិន ចាំពេលផុតឆុងចាំយើងត្រូវគ្នាវិញ មិនថែមប៉ុណ្ណោះប្រពន្ធកំហូចរូបនេះ បានលួងលោមប្តីឲ្យផ្តិតមេដៃព្រមលែងគ្នា រំលាយសំបុត្រអេតាស៊ីវិល នៅតុលាការ ចុងក្រោយប្តីតាមទាន់ប្រពន្ធលួចមានសាហាយសោះ ហើយត្រូវជាប្អូនធម៌របស់ប្តីទៀត
បុរសម្នាក់ដោយសារតែជឿរពាក្យលួមលោមប្រពន្ធថា ឆ្នាំនេះគត់ឆ្នាំ យើងទាំងពីរនាក់មិនអាចរស់នៅជាមួយគ្នាបានទេ ហើយសុំលែងលះគ្នាមួយរយះពេលសិន បែរជាប្រពន្ធលួចទៅមានប្រុសថ្មី សម្ងំសោយសុខតាមទាន់ហួសចិត្ត និងថ្លៃទាមទារសំណង៥៥០០ដុល្លារ តែភាគីខាងប្រពន្ធមិនព្រម ទើបហៅមកសង្កាត់ ដើម្បីដោះស្រាយគ្នា
ភាគីខាងប្តីដើមមានឈ្មោះ ង៉ែត ផេង អាយុ៣៩ឆ្នាំ មុខរបរ អាជីវករលក់ដូរ មានទីលំនៅផ្ទះលេខ៣៨ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ភាគីខាងស្រី អតីតប្រពន្ធ ឈ្មោះ ឈន វ៉ាន់សុីន អាយុ៣៥ឆ្នាំ មុខរបរ ជាអាជីវករ លក់ខោអាវ នៅផ្សារកាណាឌីយ៉ា បច្ចុប្បន្នរស់នៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ជាមួយភាគីប្តីក្រោយ ជាបុរសសង្ហារ ធ្វើការងារជាមន្រ្តីរាជការ តាមការអះអាងពីភាគីប្តីដើម ថាហើយក៏ជាមនុស្សរាប់អានគ្នា ជាបងធម៌ ប្អូនធម៌ដែរ ។
តាមសម្តីភាគីប្តីដើម បានឲ្យដឹងថា រូបគាត់និងប្រពន្ធបានរៀបការស្របច្បាប់ដោយមានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ក្រោយមកក៏បានស្គាល់មន្រ្តីអាវុធហត្ថម្នាក់ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ អស់រយៈពេលជាង២ឆ្នាំមកហើយ ស្រឡាញ់គ្នាស្អិតរមួត ដូចបងប្អូនបង្កើត មិនគួរណាចុងក្រោយ លូកថ្លើមបេះយកប្រពន្ធរបស់បងធម៌ ទៅនេបនិត្យធ្វើជាប្រពន្ធខ្លួនឯងទៅវិញ ក្នុងរូបភាព បន្លំ ឆបោករបស់ប្រពន្ធ ដោយប្រើល្បិចថា ប្តីដើមអាយុ៤០ចូលមកជិតដល់ហើយ គត់ឆ្នាំបែបនេះ ទាល់តែធ្វើជាលែងលះគ្នា ទាមទារឲ្យផ្តិតមេដៃ ជាបណ្តោះអាសន្ន ចាំឆ្នាំផុតគ្រោះយើងមកយកគ្នាវិញ
ខាងប្តីជឿសម្តីខាងស្រីស្តូក ផ្តិតមេដៃឲ្យនាងបាត់ ផ្ទុយទៅវិញពេលបានតែស្នាមមេដៃហើយ ដាក់ប្តឹងឡើងទៅតុលាកា ស្រាលក្រមចេញមកមែនទែន ឥតក្លែងបន្លំទេ អ្នកទាំង២ លែងលះ ផ្តាច់សង្វាស់ នឹងគ្នាបាត់ ចំណែកឯកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ បានទៅខាងប្រពន្ធ តែមិនបានរបស់ទ្រព្យអ្វីទេ ប្តីក៏ចាប់ផ្តើមខូចចិត្ត ព្យាយាមលេបថ្នាំបញ្ចប់ជីវិតខ្លួនឯងចំនួន៤លើក តែមិនបានសម្រេច ខំសម្របខ្លួនតាមយៈថាកម្មដែរ
តែស្ងាត់ស្ងាត់ អតីតប្រពន្ធ ទៅលួចដកលុយពីកុងធនាគារអស់ទៀត ដោយប្រើល្បិចសុំក្រៅបន្ថែមទៀត សរុបជាង៨ពាន់ដុល្លា ហើយគេចខ្លួនបាត់ អស់រយៈពេលជាង ១ខែ ក្រោយមានសាលក្រមលែងលះ ផ្តាច់ សង្វាស់ របស់តុលាកា រួចមក ស្រាប់តែថ្ងៃបន្ទាប់ ភាគីខាងប្តីបានតាមស្វែងរកឃើញ អតីតៈប្រពន្ធ ទិញផ្ទះល្វែងថ្មី ក្នុងបុរីសន្តិភាព២ សម្ងំសោយសុខ ស្រណុកស្រួល ដោយមានអ្នកស្អំចិត្ត ត្រូវជាប្អូនធម៌ទៅវិញ ទើបផ្អើលឆោឡោ ស្រែកឡូឡាឡាំប៉ា រករឿងបាត់លុយពីក្នងកុងធនាគារងស់ ហើយភាគីខាងប្តី ចង់បានសំណង់ ទាមទារនូវទឹកប្រាក់ចំនួន៥៥០០ដុល្លារ ទើបនាំគ្នាមកជជែករកខុសត្រូវនៅសាលាសង្កាត់តែម្តង តែមិនដាច់ស្រេច ដោយសាររឿងរ៉ាវ របស់គ្រួសារខាងលើ ថ្នាក់តុលាកាទេជាអ្នកសម្រេច ហើយចំពោះលួចលុយ បាត់លុយយ៉ាងណានោះ អតីតៈប្រពន្ធ ទៅដកនៅធនាគារ ទើបអាជ្ញាធរ សមត្ថកិច្ចពន្យល់ណែនាំ ឲ្យប្តឹងតវ៉ាយ៉ាងណា ទៅតុលាកាវិញ ចំណែកលុយកាក់ បាត់ក្នុងកុងមានតែទៅសាកសួរនៅខងធាគារដែលខ្លួនតំកល់លុយនោះទេ ។
ភាគីខាងស្រីវិញ ឆ្លើយយ៉ាងខ្លី សម្តីសំអាងលើ តុលាកាបានចេញសាលក្រមរួចហើយ លែងលះគ្នា ចំពោះលុយនៅធនាគារ ខ្លួនមិនបានលួចឡើយ ។ ភាពចម្រូងចម្រាស់គ្នារវាងភាគីខាងលើ ទោះជាភាគីខាងប្តីដើម ទាមទារលុយខ្លួន៥៥០០ដុល្លារដើម្បីបញ្ចប់រឿងយ៉ាងណាក្តី នៅមិនទាន់ដាច់ស្រេចនៅឡើយទេ ចុងក្រោយប្រកែកឈ្លោះគ្នាមួយប្រ៉ាវ សមត្ថកិច្ច អាជ្ញាធរ ចាប់បំបែក ទើបវិលទៅវិញរៀងខ្លួន ៕