មកដឹងលម្អិត ករណីប្តីចុង ខឹងប្រពន្ធសុំលែងខ្លួន ហើយទៅយកប្តីដើមវិញ ស្រាប់តែចាញ់ចិត្តប្តីមុន ដោយមានស្នេហាត្រីកោណបែបនេះ ក៏ប្រើល្បិចហៅប្រពន្ធមកផឹកស៊ីជាមួយ ហើយឆ្លៀតអោកាស់អំណោយផលល្អ ក៏ចាប់ផ្តើមធ្វើសកម្មភាពកាប់ប្រពន្ធតែម្តង

ទៀតហើយ មានរឿងរ៉ាវដល់គួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ ពាក់ព័ន្ធករណីស្នេហាត្រីកោណ ធ្វើអោយបុរស ជាប្តីផ្ទុះកំហឹង រហូតឈានទៅដល់ការធ្វើសកម្មភាពមិនគប្បីដាក់ប្រពន្ធបែបនេះ

បុរសម្នាក់ ដែលជាប្ដីក្រោយបានទាញកាំបិតដាក់ ប្រពន្ធបណ្ដាលឱ្យបាត់បង់ជីវិត​ កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ បន្ទាប់មកក៏យកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចចូលទៅក្នុងព្រៃបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើកប្រតិបត្តិការតាមចាប់ខ្លួនបុរសរូបនេះទាំងយប់ និងចំណាយពេលជាច្រើនម៉ោង តែរកមិនឃើញ ។រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចបុរសជាប្ដីបាន ខណៈកំពុងជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់ ។

លោកវរៈសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចម្ការលើ ថ្លែងថា ​បុរសរូបនេះមាន ឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ​ បណ្ដាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ ជននេះបានជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។

បើតាមលោកអធិការថ្លែងទៀតថា​ មូលហេតុនៃការកាប់ប្រពន្ធនេះ គឺបន្ទាប់ពីពួកគេទាំង ២នាក់បានព្រមព្រៀងលែងលះគ្នាវិញ តែក្រោយម​កដោយដឹងថាប្រពន្ធខ្លួន នឹងទៅយកប្តីដើមវិញ ឈឺចិត្តពេក ក៏បានធ្វើជាតេហៅប្រពន្ធមកផឹកស៊ីជាមួយគ្នា រួចឆក់​ឱកាសល្អក៏ចាប់ផ្តើមធ្វើសកម្មភាពតែម្ដង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្ត បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវដល់ទីកន្លែង និងតាមចាប់ទាំងយប់ ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង៧នាទី ទើបកម្លាំងនរគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជាមួយកម្លាំងនរគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រមទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចសាលាបឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ និងបានសារភាពថា ​រូបគេពិតជាកាប់ប្រពន្ធមែន ។ ជននេះក៏ត្រូវបានធ្វើតេស្តរកសារធាតុញៀន ហើយជាលទ្ធផលរកឃើញវិជ្ជមានផងដែរ ។

មកដល់នៅរសៀលថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីសាកសួរតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអៃយការអមសាលាដំបូងខេត្ត ។ លោកអធិការ កែវ ស៊ាងហ៊ន់បញ្ជាក់ថា​ ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយប្ដីមុន គឺមានកូនម្នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *