មកដឹងលម្អិត ករណីវង់ល្ខោនបាសាក់ កំពុងសម្ដែងពេលបុណ្យកឋិននៅក្នុងវត្ត ២ ៣ថ្ងៃហើយ ស្រាប់តែត្រូវមេប៉ុស្តិ៍ហាមឃាត់ទាំងពាក់កណ្ដាលទី គឺដោយសារមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈភាគីខាងល្ខោនបាសាក់នាយប្រឹមប្រិយបានលើកឡើងថា មេប៉ុស្តិ៍មកទារលុយ ១០មុឺនរៀល គាត់អត់អោយ ទើបមានរឿងមួយនេះកើតឡើង

បើយោងតាមគណនីហ្វេសប៊ុកលោកគ្រូ ហង្ស មុនី បានដាក់សំនួរចាក់ដោតមួយ ទៅកាន់លោកមេប៉ុស្តិ៍ដែលបានទៅសួរអ្នកសិល្បៈល្ខោនបាសាក់ថា មកលេងនឹងមានច្បាប់អត់

បុណ្យកឋិនទាន បែរជាលោកមេប៉ុស្តិ៍ទៅសួរអញ្ជឹង ហើយជាសិល្បៈបុរាណ ដែលខ្មែរយើងត្រូវថែរក្សា អភិរក្សទៅទៀត បើមើលតាមវិដេអូឃ្លីប ស្តាប់ទៅ ដូចជា មានអំណាចណាស់ គួរតែទៅរៀនសូត្របន្ថែម ដើម្បីឲ្យមានការយល់នឹងបានខ្លះ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា ករណីមេប៉ុស្តិ៍ស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចុះទៅរករឿង និងបញ្ឈប់ការសំដែង សិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកៈឋិនមួយនៅវត្តក្នុងភូមិ អូររលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ កំពុងបង្ករការរិះគន់ខ្លាំងលើបណ្តាញសង្គម មហាជនស្នើរថ្នាក់លើជួយពិនិត្យមើលផង។

ប្រសិនបើយើងពិនិត្យតាមវិដេអូឃ្លីបជាក់ស្ដែង ដូចមានស្ថានភាពស្រវឹង ហើយបើតាមសម្ដីនាយប្រឹមប្រិយ ក្រុមល្ខោនដទៃទៀតបានបញ្ជាក់ថា ក្រុមសណ្តាប់ធ្នាប់របស់លោកមេប៉ុស្តិ៍ហ្នឹង ស្រវឹង ខណៈពេលដែលមករករឿងចង់ដកទូរស័ព្ទពី ក្រុមសិល្បៈរបស់ពួកគេថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *