រយៈពេល១ឆ្នាំគត់ដែលបទចម្រៀងរបស់មាស សុខសោភា មិនមានការនិពន្ធ​ទំនុក​ច្រៀងដោយអ្នក​សច្ចាំងភ្នំត្បែង នៅខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់​ស ភ្នំត្បែង ទៀតនោះទេ បន្ទាប់ពីបទចម្រៀងរបស់នាង”មរណភាព ព្រះស្វាមីជ័យវរ្ម័នទី៧ “ដែលនិពន្ធដោយ អ្នកសច្ចាំងរូបនេះត្រូវបានលុបចោលជាបន្ទាន់កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែមានប្រតិកម្មពីថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្ដថាបទនោះមិនមានឯកសារបញ្ជាក់ពីប្រវត្តិសាស្រ្ដឲ្យបានត្រឹមត្រូវនោះ ។

ប៉ុន្ដែតាមព័តមានថាសុខសោភា និងស្វាមី​នាងនៅតែមាន​ជំនឿលើលោកតាសក់សភ្នំត្បែង ឬលោកឪភ្នំត្បែង​ដដែល គ្រាន់តែនាងមិន​ទាន់​ច្រៀង​បទជា​ស្នាដៃនិពន្ធ​របស់​លោក​ដូចលើកមុនៗឡើងវិញ ព្រោះតែខ្លាចមាន​បញ្ហា​ជា​លើកទី២ ។​

ប្រភពបានឲ្យ​ដឹងថា​សោភា ជាតារាម្នាក់ខុសពីតារាល្បីផ្សេងៗទៀតដែល​ពួកគេ​មិនសូវជឿលើ​អបិយជំនឿដូច​នាង​ទេ តែនាងនៅតែជឿ ពិសេសក្រោយពីបានជួបអ្នកសច្ចាំង​រូបនេះនៅ​ភ្នំ​ត្បែងរូបនោះកាលពីឆ្នាំមុន ។ដោយឡែក​នៅ​លើហ្វេសបុករបស់សុខសោភា កាល​ពីពេលថ្មីៗនេះវិញនាង​បានដាស់តឿន​ដល់មនុ​ស្សគ្រប់គ្នាចេះ​សមា​ធិទាំងកាយនិងចិត្ត ហើយយកសច្ចធ័មដាក់លើស្មា មុននឹងធ្វើអ្វីមួយ និងថែមទាំងថា ថាពេលវេលានេះ​ជាការ​សង្រ្គោះធម្មជាតិទាំង៧របស់មនុស្ស គឺធម្ម​ជាតិវិញ្ញាណ + ធម្មជាតិ ចេភូតព្រ​លឹង+​ធម្មជាតិ​សញ្ញា+ធម្ម​ជាតិ​​បញ្ញា+​ធម្មជាតិសំបក​កាយ​+ធម្មជាតិប្រាណ+ធម្មជាតិដួងចិត្ត ។គេនៅមិនទាន់​ដឹងថាសុខសោភា បានរៀនសូត្រធ័ម​អ្វីខ្លះ​ពីអ្នកសច្ចាំងនោះទេ ប៉ុន្ដែ​ប្រយោគ​របស់នាងខាង​លើនេះមានតែអ្នក​ស្វែងយល់ពីព្រះធ័មពីអ្នកសច្ចាំងដូច​នាងទេ ទើបយល់​ច្បាស់​។

ចំណែក​តារាល្បីមួយចំនួនទៀតដូចជាអឿន ស្រីមុំ និងនៅ សុនិតា ជាដើម ពួកគេទោះ​ជា​មិន​ចេះទ្រឹស្ដី និងធ័មពីអ្នកសច្ចាំងមែន ប៉ុន្ដែសុទ្ធតែបាន​ជ្រើសវិធី​ធ្វើសមាធិ ដើម្បីឲ្យចិត្ត​ស្ញប់ដូចនាងដែរ ដោយ​ធ្លាប់ទាំងធ្វើជាដូនជីនៅទីវត្តអារ៉ាមទៀតផង។

សូមបញ្ជាក់ថាមាស សុខសោភា មានអ្នកនិពន្ធចម្រៀងជាប្រចាំប្រៀបបានជា​ដៃស្ដាំ​របស់​នាងតែម្ដងនោះគឺលោកមាស សុខរតនៈ ជាបងប្រុសនាង ខណៈដែលលោកអ៊ឹត រ៉ាដា ស្វាមីនាងបានដើរតួនាទីជាអ្នករៀបចំសម្លៀកបំពាក់ឲ្យនាងឡើងឆាក, ថតសកម្មភាពនាង​ច្រៀង​​សម្ដែង,និងពេលខ្លះបានធ្វើជាអ្នកដឹកនាំសម្ដែងMV របស់នាងផ្ទាល់តែម្ដង ។សោភា អាយុ៤៣ឆ្នាំ បានចាប់អាជីពចម្រៀងជាង២០ឆ្នាំមកនេះនាងមិនចេះ​និពន្ធបទចម្រៀងដូច​ពេជ្រ សោភា នោះទេ តែនាងត្រូវបានFanជឿជាក់ថាទោះជាទៅច្រៀងនៅ​ផលិតកម្មណាក៍​នៅតែ​ល្បីដែរ បើទោះជាក្រោយដើរចេញពីរាម កាលពីឆ្នាំ២០២២ នាងច្រៀងនៅផលិត​កម្មខ្លួនឯង CamtraxMusic អត់មានបទល្បីៗដូចមុនក៍ដោយ តែសោភា គ្មានដំណឹងចូល​ជ្រក​នៅផលិតថ្មីទៀតទេ ​ខណៈហង្សមាស ,ថោន និងGalaxy នៅតែបើកទ្វាស្វាគមន៍នាង​ជានិច្ច ។

ប្រភពបានឲ្យដឹងថាមាស សុខសោភា ខ្លាចទៅផលិតកម្មថ្មី ថៅកែមិនលើកនាង​ហេតុ​នេះហើយបានជានាងសុខចិត្តច្រៀងនៅផលិតកម្មខ្លួនឯងដែលមានស្វាមីនិងបងប្រុសនាងដឹកនាំតែម្ដង ។ទោះជាយ៉ាងណាអ្នកជំ​នាញសិល្បៈបានព្រមានសោភា ថាបើនាងនៅតែចង់​ប្រ​ជែង​ទីផ្សារចម្រៀងតទៅទៀត នោះមធ្យោបាយមានតែមួយគត់គឺការទៅច្រៀងនៅ​ផលិតកម្ម​មួយដែលមានដៃគូច្បាស់លាស់ ព្រោះទីនោះគេមានធនធានមនុស្សជួយនាង ហើយបើច្រៀង​នៅផលិតកម្មផ្ទាល់ខ្លួនក៍ល្បីដូចនាងថាមែន ម្លេះចាំបាច់ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើម ច្រៀងឲ្យផលិតកម្មគេធ្វើអី?

ក្រៅពីមាស សុខសោភា តារាដែលគ្មានផលិតកម្មច្រៀងនៅឆ្នាំ២០២៤ នេះមានដូចជា​អ្នក​នាងសុន ស្រីពេជ្រ ,ឈិត សុវណ្ណបញ្ញា ,លោករិន សាវ៉េត និងសាពួន មីដាដា ជាដើម ។​ចំពោះសុខសោភា វិញទោះជា២ឆ្នាំឆ្នាំចុងក្រោយនេះនាងគ្មានបទល្បីខ្លាំងដូចមុនក៍ដោយ តែ​នាងនៅតែចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗជាបន្ដ​បន្ទាប់ បើទោះជាភាគច្រើននាងត្រូវ​ច្រៀង​​បទចាស់ៗឡើងវិញហើយកែភ្លេងថ្មីក្ដី ។

ប្រភពបានឲ្យដឹងថាមូល​ហេតុដែលសុខសោភា កាន់តែមានជំនឿ លើអ្នកសច្ចាំងនោះ​ដោយ​សារតែជំនឿនេះហើយធ្វើឲ្យនាងស្ញប់ចិត្ត,​ជោគ​ជ័យ​ក្នុង​ជីវិត និងអាជីពចេះតែទៅមុខជាលំដាប់ ព្រមទាំងទទួល​បានការងារល្អៗ ធ្វើឲ្យជីវិត​នាងនៅឆ្នាំ២០២៤ នេះមានអ្វីសឹងគ្រប់បែបយ៉ាងទាំងអស់ នូវអ្វី​ដែលនាងប៉ងប្រាថ្នាពីមុនក្នុង​នោះមានដូចជាផ្ទះវីឡារ,លុយ និងឡានទំនើបៗជាដើម ។ប៉ុន្ដែ​រឿងFan ចង់ឃើញសោភា រៀប​ការជាលើកទី៣ នោះរហូតមកដល់ពេលនេះតារាដែល​អះអាងថាមានកូន​កំលោះ​ឈ្មោះ​Bovee Hundley អាយុ១៨ឆ្នាំនោះ នៅតែមិនហ៊ានកំណត់​ច្បាស់​លាស់​ដដែល ក្រោយលុប​ចោល​មង្គលការដែលលេចឭថាគ្រោងធ្វើធំនៅឆ្នាំ២០២១ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed