Day: July 17, 2024

មាស សុខសោភា ​កាន់តែជឿលើលោកតាសក់សភ្នំត្បែង ទោះបីធ្លាប់ច្រៀងខុសបទ មរណភាព ព្រះស្វាមីជ័យវ័រន្មទី៧

រយៈពេល១ឆ្នាំគត់ដែលបទចម្រៀងរបស់មាស សុខសោភា មិនមានការនិពន្ធ​ទំនុក​ច្រៀងដោយអ្នក​សច្ចាំងភ្នំត្បែង នៅខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់​ស ភ្នំត្បែង ទៀតនោះទេ បន្ទាប់ពីបទចម្រៀងរបស់នាង”មរណភាព ព្រះស្វាមីជ័យវរ្ម័នទី៧ “ដែលនិពន្ធដោយ អ្នកសច្ចាំងរូបនេះត្រូវបានលុបចោលជាបន្ទាន់កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែមានប្រតិកម្មពីថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្ដថាបទនោះមិនមានឯកសារបញ្ជាក់ពីប្រវត្តិសាស្រ្ដឲ្យបានត្រឹមត្រូវនោះ ។ ប៉ុន្ដែតាមព័តមានថាសុខសោភា និងស្វាមី​នាងនៅតែមាន​ជំនឿលើលោកតាសក់សភ្នំត្បែង ឬលោកឪភ្នំត្បែង​ដដែល គ្រាន់តែនាងមិន​ទាន់​ច្រៀង​បទជា​ស្នាដៃនិពន្ធ​របស់​លោក​ដូចលើកមុនៗឡើងវិញ ព្រោះតែខ្លាចមាន​បញ្ហា​ជា​លើកទី២ ។​ ប្រភពបានឲ្យ​ដឹងថា​សោភា ជាតារាម្នាក់ខុសពីតារាល្បីផ្សេងៗទៀតដែល​ពួកគេ​មិនសូវជឿលើ​អបិយជំនឿដូច​នាង​ទេ តែនាងនៅតែជឿ ពិសេសក្រោយពីបានជួបអ្នកសច្ចាំង​រូបនេះនៅ​ភ្នំ​ត្បែងរូបនោះកាលពីឆ្នាំមុន ។ដោយឡែក​នៅ​លើហ្វេសបុករបស់សុខសោភា កាល​ពីពេលថ្មីៗនេះវិញនាង​បានដាស់តឿន​ដល់មនុ​ស្សគ្រប់គ្នាចេះ​សមា​ធិទាំងកាយនិងចិត្ត ហើយយកសច្ចធ័មដាក់លើស្មា មុននឹងធ្វើអ្វីមួយ…

កោះហៅមន្រ្តីជាប់កិច្ចសន្យា ដែលកាក់ហៅម៉ូតូរ៉ឺម៉កដឹកម៉ូតូ នៅ​គល់ស្ពានអាកាសស្ទឹងមានជ័យមកបំភ្លឺ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា វេលាម៉ោង៩និង ៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាង ក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយ ក៏មានការថតរូបភាពវីដេអូសកម្មភាព មន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង បានដឹកម៉ូតូចំនួន០៥ គ្រឿងនៅលើរ៉ឺម៉ក និងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែរឬទេ?។ ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍…

You missed