Category: ព័ត៌មានសង្គម

រ៉ាប៊ី មិនសូវចេញបទចម្រៀង ធ្វើឲ្យគេស​ង្ស័​​យថា អាងមានប្រុសចិញ្ចឹម

រ៉ាប៊ី ត្រូវបានគេស្គាល់ និងល្បីឈ្មោះតាមរយៈបទ”មាន់ស្រែ”ដែលMv បទមួយនេះ​ចេញបាន​ជាង៣ឆ្នាំមាន​អ្នក​ទស្ស​នា​60M Views ខណៈដែលនាងរាំលេងនៅ​សួនច្បារមាត់​ទន្លេបទនេះដែរ​មានអ្នកចូលមើល43M Views សរុប​គ្រាន់​តែ២Chanel មានអ្នកទស្សនា​បទនេះ​​សរុប​​104M​។​ ប៉ុន្ដែ​អ្វីដែលគូឲ្យភ្ញាក់ផ្អើលថ្មីៗនេះបទ”Are You Ok?”របស់នាង តន់ ច័ន្ទសីម៉ា ដែលទើប​បាន​​ចេញ ២សប្ដាហ៍នោះបានតាមស្មើកំណត់ត្រារបស់រ៉ាប៊ី ពោលគឺ60M ដូចគ្នា​ទើបធ្វើឲ្យមានការ​លើក​ឡើងថាស្រីស្អាតរ៉ាប៊ី អាចនឹងពិបាកការពារតំណែងព្រោះ​នៅរយៈ​ពេលចុងក្រោយនេះ​នាង​ក៍គ្មានបទផ្ទុះខ្លាំងៗដូចមុនទៀតដែរ។ ទោះជាយ៉ាងណាស្រីស្រស់រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានបទ​ធ្វើរួច​ជាច្រើនបទនៅក្នុងដៃដែរតែបានផ្អឹប​ទុកមិនហ៊ានចេញដូចតារាមួយចំនួនទៀតដែរព្រោះខ្លាចចេញទៅខុសពេលវេលាដោយសារតែពេលនេះពលរដ្ឋកំពុងតែពិបាកដោយសារកូវីដហេតុនេះហើយបទណាបែបឆឺតៗពេកទោះជាធ្វើហើយក៍នាងមិនទាន់ហ៊ានចេញដែរ។ រ៉ាប៊ី ហាក់​មិនចាប់​អា​រម្មណ៍តារាចម្រៀងណាចេញបទថ្មីៗស្ទើតែរៀងរាល់ថ្ងៃនោះទេ ដោយនាង​យល់ថា​សុខចិត្តចេញ១ៗយកគុណភាពល្អជាង។នាងថាការចេញបទញឹកពេកឬរាល់ថ្ងៃធ្វើឲ្យអន់ទៅវិញទេ ប៉ុន្ដែនាងមិនសំដៅដល់តារាចម្រៀងម្នាក់ណាឡើយ។ គូររំលឹកថាស្រីស្រស់ផាន វីរ៉ាទី បានបោះបង់អាជីពពិធីការិនីនៅហង្ស​មាសដោយហក់​ចូលថោន រយៈពេលជាង​៣ឆ្នាំទៅ​ហើយដែលទ្រនុំនេះធ្វើ​ឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាព​កេរ្ដិ៍ឈ្មោះយ៉ាងរហ័ស។ប៉ុន្ដែរ៉ាប៊ី ត្រូវបានអ្នកជំនាញសិល្បៈ​មួយចំនួនលើក​ឡើងថានាង​ច្រៀង​បានតែ​បទ​ញាក់…

You missed