Category: ព័ត៌មានជាតិ

កូនសិស្សលោកគ្រូសាន្តសុជា ហៅព្រះអង្គចន្ទមុន្នី ជាចោលក្នុងសាសនា ក្រោយបែកធ្លាយសកម្មភាព សូត្រមន្តអាគមន៍ ដេញព្រាយបិសាច ដែលចូលសន្ធិតក្មេងស្រៗ

កូនសិស្សលោកគ្រូសាន សុជា ទម្លាយរឿងតាថេនបក់ផ្លិត គឺជាអាចោលក្នុងសាសនា ក្រោយធ្លាយវិដេអូព្រះអង្គចន្ទមុន្នី ប្រើបាលីមន្តអាគមន៍ ដេញព្រាយបិសាច ដែលចូលសន្ធិតនៅក្នុងក្មេងស្រីស្រីជាច្រើននាក់ នៅក្នុងវត្តមួយកន្លែង មិនថែមប៉ុណ្ណោះ ម្ចាស់គណនីឈ្មោះ រិទ្ធីកូនខ្មែរអង្គរ បានហៅសកម្មភាពនេះថា ជាវគ្គថ្មីក្នុងអំពើកុហក់បោកប្រាស់ ព្រោះតែមួយរយៈចុងក្រោយ មានពុទ្ធបរិស័ទជាច្រើនបានអស់ជំនឿលើ ព្រះអង្គចន្ទមុន្នីដូចមុនទៀតហើយ ក្រោយនិមន្តទៅមើលបង្គោលព្រំដែននាពេលកន្លងទៅ

សេចក្តីជូនដំណឹង ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់៣ ជ្រុះបាត់ឯកសារប្លង់ផ្ទះ ប្លង់ដីចំនួន៣ប្លង់ និងបានដាក់ពាក្យបណ្តឹងជូនអាជ្ញាធររួចរាល់ហើយ

ប្រជាពលរដ្ឋឈ្មោះ ជី សៀកខេង ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិ ខ្មែរ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៦ ផ្លូវលេខ១៩២ ក្រុមទី១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជ្រុះបាត់ប្លង់ផ្ទះ និងប្លង់ដីចំនួន ៣ប្លង់ ដែលមានក្បាលដីលេខ 12050515-0550 សន្លឹកផែនទី5932,ll 72d លេខក្បាលដីលេខ 550 ដែលមានទំហំ235ម2។ ក្បាលដីលេខ73 ទំហំ1346ម2 សន្លឹកផែនដីលេខ5830-lll 115 វិញ្ញាបនបត្រលេខ…

រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ

កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សូមជម្រាបជូនដំណឹងបឋមថា បន្ទាប់ពីបើកប្រតិ​បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ…

សម្ដេច​ហ៊ុន សែន បានឆ្លើយតប ទៅលោកឆឹម កក្កដាពាក់ព័ន្ធនឹងការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម​

សម្ដេចតេជោ ហ៊ុន សែន៖ ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ(26/7/2024)ដែលម្សឹលមុិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី២៥០មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាមថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕

ទ្រាំលែងបាន វា.យ.បកទៅអ្នករិះគន់ រាល់ថ្ងៃមានលុយបង់ថ្លៃសាលាឲ្យកូនរៀន ១ឆ្នាំ១មុឺនដុល្លារឬនៅ

នុះទ្រាំលែងបាន ភរិយាអ្នកអធិប្បាយបាល់ទាត់អេតមីនជីនចក់ បានចេញមុខព្រលះទៅកាន់អ្នករិះគន់ខ្លួន ពេលនាងបង្ហោះវិដេអូនៅលើគ្រែ អោយកូនប្រុសធ្វើសរសៃខ្នងពីក្រោយថា អ្នករិះគន់ទាំងនោះនៅចំណុចណា តើរាល់ថ្ងៃមានជីវភាពបានត្រឹមប្រហែលនាងឬនៅ ជាពិសេសអ្នកស្រីទ្រីញ ផល្លា បានអួតថាគ្រាន់តែថ្លៃសាលាបង់អោយកូនប្រុសខ្លួនរៀន ១ឆ្នាំជាង១មុឺនដុល្លារ ចុះចំពោះអ្នករិះគន់វិញមានលុយបង់អោយកូនរៀនឬនៅ

មាស សុខសោភា ​កាន់តែជឿលើលោកតាសក់សភ្នំត្បែង ទោះបីធ្លាប់ច្រៀងខុសបទ មរណភាព ព្រះស្វាមីជ័យវ័រន្មទី៧

រយៈពេល១ឆ្នាំគត់ដែលបទចម្រៀងរបស់មាស សុខសោភា មិនមានការនិពន្ធ​ទំនុក​ច្រៀងដោយអ្នក​សច្ចាំងភ្នំត្បែង នៅខេត្តព្រះវិហារ លោកពេជ្រ សង្វារវង្ស ហៅលោកតាសក់​ស ភ្នំត្បែង ទៀតនោះទេ បន្ទាប់ពីបទចម្រៀងរបស់នាង”មរណភាព ព្រះស្វាមីជ័យវរ្ម័នទី៧ “ដែលនិពន្ធដោយ អ្នកសច្ចាំងរូបនេះត្រូវបានលុបចោលជាបន្ទាន់កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយសារតែមានប្រតិកម្មពីថ្នាក់ដឹកនាំនិងអ្នកស្រាវជ្រាវពីប្រវត្តិសាស្រ្ដថាបទនោះមិនមានឯកសារបញ្ជាក់ពីប្រវត្តិសាស្រ្ដឲ្យបានត្រឹមត្រូវនោះ ។ ប៉ុន្ដែតាមព័តមានថាសុខសោភា និងស្វាមី​នាងនៅតែមាន​ជំនឿលើលោកតាសក់សភ្នំត្បែង ឬលោកឪភ្នំត្បែង​ដដែល គ្រាន់តែនាងមិន​ទាន់​ច្រៀង​បទជា​ស្នាដៃនិពន្ធ​របស់​លោក​ដូចលើកមុនៗឡើងវិញ ព្រោះតែខ្លាចមាន​បញ្ហា​ជា​លើកទី២ ។​ ប្រភពបានឲ្យ​ដឹងថា​សោភា ជាតារាម្នាក់ខុសពីតារាល្បីផ្សេងៗទៀតដែល​ពួកគេ​មិនសូវជឿលើ​អបិយជំនឿដូច​នាង​ទេ តែនាងនៅតែជឿ ពិសេសក្រោយពីបានជួបអ្នកសច្ចាំង​រូបនេះនៅ​ភ្នំ​ត្បែងរូបនោះកាលពីឆ្នាំមុន ។ដោយឡែក​នៅ​លើហ្វេសបុករបស់សុខសោភា កាល​ពីពេលថ្មីៗនេះវិញនាង​បានដាស់តឿន​ដល់មនុ​ស្សគ្រប់គ្នាចេះ​សមា​ធិទាំងកាយនិងចិត្ត ហើយយកសច្ចធ័មដាក់លើស្មា មុននឹងធ្វើអ្វីមួយ…

កោះហៅមន្រ្តីជាប់កិច្ចសន្យា ដែលកាក់ហៅម៉ូតូរ៉ឺម៉កដឹកម៉ូតូ នៅ​គល់ស្ពានអាកាសស្ទឹងមានជ័យមកបំភ្លឺ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា វេលាម៉ោង៩និង ៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅគោលដៅខាង ក្រោមគល់ស្ពានអាកាសស្ទឹងមានជ័យ មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយមន្រ្តីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយ ក៏មានការថតរូបភាពវីដេអូសកម្មភាព មន្រ្តីកិច្ចសន្យាបានកាក់ហៅម៉ូតូរ៉ឺម៉ក០១គ្រឿង បានដឹកម៉ូតូចំនួន០៥ គ្រឿងនៅលើរ៉ឺម៉ក និងយករូបភាពនេះបង្ហោះស៊ែចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធឃាត់យានយន្តប្រជាពលរដ្ឋបានដែរឬទេ?។ ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍…

ពូឃ្លាំង គាំទ្រអ្នកនាង ខាត់ សុឃីម រិះគន់កម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ

ពូឃ្លាំង បានចេញវីដេអូមួយលើកឡើងពីបញ្ហារបស់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសំណេរមួយពីកម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ ហើយត្រូវបានក្លាយជាប្រធានបទក្តៅគគុករហូតអ្នកនាង ខាត់ សុឃីម ឆេះដុំ Live នៅលើបណ្តាញសង្គម ។ ពូឃ្លាំង បាននិយាយទៅកាន់អ្នកនាង ខាត់ សុឃីម កុំឱ្យទៅតបតជាមួយនឹងអ្នកដែលមិនយល់ពីអ្វីយើងនាំឱ្យយើងអត់សប្បាយចិត្ត យកពេលទៅធ្វើអ្វីផ្សេងគិតរឿងក្រុមគ្រួសារ ប្រទេសជាតិវិញទើបចំណេញជាង។​ គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 ថ្ងៃទី១២ កក្កដា…

លោកផន ផល្លា ហួសចិត្តនិងសមត្ថកិច្ច ​ផ្សាយព័ត៌មានមិនពិត អញ្ញើញលោកមកបំភ្លឺសោះ បែរជាផ្សាយថាកោះហៅ ធ្វើកិច្ចសន្យាទៅវិញ

បន្ទាប់ស្នងការនគរបាលរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអះអាងថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះថា អាជ្ញាធរ បានកោះហៅលោក ផន ផល្លា ឱ្យចូលទៅបំភ្លឺហើយ «អប់រំ» និងធ្វើកិច្ចសន្យា។ ភ្លាមៗលោក ផន ផល្លា ហាក់ដូចជាមិនពេញចិត្តនឹងពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ហើយបានប្រតិកម្មទៅកាន់សមត្ថកិច្ចវិញ ដោយបានទាត់ចោលចំពោះពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ដោយលោក អះអាងលោក គ្រាន់តែទៅបំភ្លឺ។ លោក ផន ផល្លា ប្រតិកម្មតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ៖ «អញ្ជើញខ្ញុំទៅបំភ្លឺ…

វណ្ណដា ជាប់ជាសិល្បករខ្មែរ ដែលមានអ្នកស្តាប់ច្រើនបំផុត ប្រចាំប្រទេសកម្ពុជា

យោងតាមការស្រង់ទិន្នន័យរបស់ផេកមួយឈ្មោះថា Asian Vibes វណ្ណដា គឺជាសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ ចំណែកឯប្រទេសព្រុយណេ និងម៉ាឡេស៊ី ពេញនិយមស្តាប់បទ BLACKPINK ច្រើនជាងគេ និងប្រទេសជប៉ុនស្តាប់បទ BTS ច្រើនជាងគេ ខណៈនៅកូរ៉េខាងត្បូង IU ជាតារាចម្រៀងដែលមានការស្តាប់ច្រើនជាងគេ។ ផេកមួយឈ្មោះថា Asian Vibes បានបង្ហោះកាលពីថ្ងៃទី៩ កក្កដា ពីតារាងមួយដែលស្រង់ទិន្នន័យសិល្បករដែលស្តាប់ច្រើនជាងគេនៅគ្រប់ប្រទេសក្នុងអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់ពីគេហទំព័រនេះការកំណត់សិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសនីមួយៗក្នុងអាស៊ីបង្ហាញពីទិដ្ឋភាពតន្ត្រីចម្រុះ។ ស្ថិតិទាំងនេះឆ្លុះបញ្ចាំងពីទិន្នន័យពីវេទិកាដូចជា YouTube និង Spotify ដែលបង្ហាញពីចំណូលចិត្តខុសៗគ្នានៃតន្ត្រីនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងអាស៊ី។ សម្រាប់ការបង្ហាញនេះគឺមានចំនួន១៨ប្រទេស ដោយខាងកម្ពុជាស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីហើយសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេសម្រាប់់ប្រទេសកម្ពុជាគឺជាតារារ៉េប…

You missed