ជម្លោះក្នុងរង្វង់សិល្បៈរវាងរាជិនីសំឡេង ម៉េង កែវពេជ្ជតា និង លោកជំទាវ ចន ច័ន្ទលក្ខិណា ដែលបង្កឱ្យមានប្តឹងផ្តល់គ្នា ក៏ដូចជាការឡាយលើបណ្តាញសង្គមហ្វេសជារឿយៗកន្លងមក។សមាគមនសិល្បករខ្មែរ បានអញ្ជើញតារាស្រីរៀមច្បងទាំង ២ មកជួបមុខគ្នាដោយផ្ទាល់ ដោយមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយភាពម៉ឺងម៉ាត់ និង តម្លាភាព ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងសងខាង។

ងាកមកចាប់ដៃគ្នារវាង លោកស្រី ម៉េង កែវពេជ្ជតា និង លោកជំទាវ ចន ច័ន្ទលក្ខិណា ហើយនោះ គេសង្កេតឃើញថា មានសិល្បករ សិល្បការិនី ក្នុងរង្វង់សិល្បៈជាច្រើន បានចូលរួមអបអរ និង បង្ហាញក្តីគោរពរស្រឡាញ់នៃការបញ្ចប់រឿងរ៉ាវរបស់កំពូលតារាស្រីទាំង ២ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed