កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញតារាប្រុសពហុជំនាញ ប៉ាន ខែមម៉ានូ បានបង្ហោះសកម្មភាពកំពុងច្រៀងភ្លេងការក្នុងថ្ងៃមង្គលជ័យរបស់ពិធីការិនីល្បីឈ្មោះ ម៉េង ជីមមី និង គូស្នេហ៍ លោក នូ ចំណាប់ ហៅ ជីមមី។

គេបានឃើញថា មង្គលការរបស់ពិធីការិនី ម៉េង ជីមមី និង លោក ជីមមី បានរៀបចំនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នៅឯមជ្ឈមណ្ឌល សេវេនប្រាយ ប៉ុន្តែហាក់មិនសូវឃើញមានវត្តមានរបស់សិល្បករ សិល្បការិនីនោះឡើយ។យ៉ាងណាមិញ ទិដ្ឋភាពនៃពិធីមង្គលការរបស់តារាប្រុសស្រីទាំង ២ រូប ក៏មិនត្រូវបានគេឃើញមានការចែករំលែករូបភាពទូលំទូលាយដែរ ខណៈនៅលើបណ្តាញសង្គមនានាក៏មិនសូវមានអ្នកដឹង និង ឃើញនោះដែរ។ ជាមួយគ្នានេះទៀតសោត មានការលើកឡើងថា ការរៀបចំពិធីមង្គលការរបស់គូស្វាមីភរិយាខាងលើនេះ ធ្វើឡើងលក្ខណៈគ្រួសារប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed