Day: July 15, 2024

វណ្ណដា ជាប់ជាសិល្បករខ្មែរ ដែលមានអ្នកស្តាប់ច្រើនបំផុត ប្រចាំប្រទេសកម្ពុជា

យោងតាមការស្រង់ទិន្នន័យរបស់ផេកមួយឈ្មោះថា Asian Vibes វណ្ណដា គឺជាសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ ចំណែកឯប្រទេសព្រុយណេ និងម៉ាឡេស៊ី ពេញនិយមស្តាប់បទ BLACKPINK ច្រើនជាងគេ និងប្រទេសជប៉ុនស្តាប់បទ BTS ច្រើនជាងគេ ខណៈនៅកូរ៉េខាងត្បូង IU ជាតារាចម្រៀងដែលមានការស្តាប់ច្រើនជាងគេ។ ផេកមួយឈ្មោះថា Asian Vibes បានបង្ហោះកាលពីថ្ងៃទី៩ កក្កដា ពីតារាងមួយដែលស្រង់ទិន្នន័យសិល្បករដែលស្តាប់ច្រើនជាងគេនៅគ្រប់ប្រទេសក្នុងអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់ពីគេហទំព័រនេះការកំណត់សិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសនីមួយៗក្នុងអាស៊ីបង្ហាញពីទិដ្ឋភាពតន្ត្រីចម្រុះ។ ស្ថិតិទាំងនេះឆ្លុះបញ្ចាំងពីទិន្នន័យពីវេទិកាដូចជា YouTube និង Spotify ដែលបង្ហាញពីចំណូលចិត្តខុសៗគ្នានៃតន្ត្រីនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងអាស៊ី។ សម្រាប់ការបង្ហាញនេះគឺមានចំនួន១៨ប្រទេស ដោយខាងកម្ពុជាស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីហើយសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេសម្រាប់់ប្រទេសកម្ពុជាគឺជាតារារ៉េប…

You missed