Day: July 6, 2024

អគ្គិសនីកម្ពុជា ព្រមាន បិទភ្លើងរដ្ឋមិនឲ្យប្រើ បើមិនបង់ថ្លៃប៉ះប៉ូវ និងពុំធ្វើស្វ័យប្រកាស ប្រើប្រាស់សូឡា

អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះការប្រើប្រាស់បរិក្ខារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដោយឡែក ដូចជា៖ ឆ្នាំងចម្អិនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ។ល។ មិនតម្រូវឱ្យធ្វើស្វ័យប្រកាស ឬសុំការអនុញ្ញាតទេ! ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក…

You missed