ថ្មីៗនេះ លើបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុក មហាជនអ្នកគាំទ្រនាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញសកម្មភាពរបស់តារាកំប្លែង ស្រីចុប បានគ្រងឈុតប្រពៃណីកូនក្រមុំថតជាគូជាមួយនឹងបុរសរូបសង្ហាម្នាក់។

ក្នុងវីដេអូនៃសកម្មភាពរបស់តារាកំប្លែង ស្រីចុប គ្រងឈុតប្រពៃណីកូនក្រមុំជាមួយបុរសសង្ហានេះដែរ ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះការចែករំលែក និង សរសើរពីរូបសម្រស់របស់ ស្រីចុប ថាស្អាតប្លែក ព្រមទាំងបង្ហាញការអបអរសារទរ ដោយឃើញថាតារាកំប្លែងស្រីរូបនេះបានភ្ជាប់ពាក្យទៀតផង។យ៉ាងណាមិញ ចំពោះការគ្រងឈុតប្រពៃណីរបស់ ស្រីចុប នេះ ត្រូវបានគេដឹងថាជាការថតបង្ហាញក្នុងកម្មវិធី «ពិព័រណ៍អាពាហ៍ពិពាហ៍» ដែលគ្រាន់តែជាការថតជាគូបង្ហាញពីឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់សំអាងការមួយប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed