Day: July 1, 2024

លោកគួច ខេវិន ឃើញតាចេក ដើរស៊ីឈ្នួលសម្លៀងកាំបិតឲ្យគេ ផ្តាំថាកុំឃើញដំរីជុះ ជុះតាមដំរី

លោកគួច ខេវិន បានឧបត្ថម្ភថវិការចំនួន១០០០០០ ម៉ឺនរៀលដល់តារាកំប្លែងលោក​ឈុំ ប៊ុនឈឿន ហៅតាចេក ក្រោយលោកឃើញតារាកំប្លែងជើងចាស់រូបនេះធ្លាក់​ខ្លួនដើរ​សំ​លៀងកាំបិតតាមផ្ទះគេដើម្បីយកប្រាក់មកចិញ្ចឹមជីវិត រហូតមានការចែកចាយ(Share) ពេញ​​បណ្ដាញសង្គមតែម្ដង ខណៈដែលតារាខ្លះទៀតក៍បានប្រកាសស្វែងរកជំនួយដល់​លោកតា​ចេក ផងដែរ ។ ក្រៅពីផ្ដល់ថវិការនោះលោកគួច ខេវិន ក៍បានផ្ដល់ការលើកទឹកចិត្ត និងសារខ្លះៗដល់​លោក​​តាចេក ផងដែរ ដែលខ្លឹមសារនោះអាចធ្វើឲ្យលោកប៊ុនឈឿន តស៊ូបន្ដជីវិត​ត​ទៅ​ទៀតព្រោះថាមុខរបរអ្វីក៍ថ្លៃថ្នូរដែរ ឲ្យតែសុច្ចរិត មិនខុសច្បាប់។អតីត​អគ្គនាយករង​ទូរ​ទស្ស​ន៍CTN ,ETV និងSEA TV លោកគួច ខេវិន ថ្លែងសារទៅលោកតាចេក ថា” គ្រប់ពេល ​គ្រប់​វេលា!…

អបអរសាទរ តារាកំប្លែងស្រីចុប គ្រងឈុតប្រពៃណីភ្ជាប់ពាក្យ ជាមួយកូនកំលោះសង្ហាដែលត្រូវជាកូនយាយតយ

ថ្មីៗនេះ លើបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុក មហាជនអ្នកគាំទ្រនាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញសកម្មភាពរបស់តារាកំប្លែង ស្រីចុប បានគ្រងឈុតប្រពៃណីកូនក្រមុំថតជាគូជាមួយនឹងបុរសរូបសង្ហាម្នាក់។ ក្នុងវីដេអូនៃសកម្មភាពរបស់តារាកំប្លែង ស្រីចុប គ្រងឈុតប្រពៃណីកូនក្រមុំជាមួយបុរសសង្ហានេះដែរ ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះការចែករំលែក និង សរសើរពីរូបសម្រស់របស់ ស្រីចុប ថាស្អាតប្លែក ព្រមទាំងបង្ហាញការអបអរសារទរ ដោយឃើញថាតារាកំប្លែងស្រីរូបនេះបានភ្ជាប់ពាក្យទៀតផង។យ៉ាងណាមិញ ចំពោះការគ្រងឈុតប្រពៃណីរបស់ ស្រីចុប នេះ ត្រូវបានគេដឹងថាជាការថតបង្ហាញក្នុងកម្មវិធី «ពិព័រណ៍អាពាហ៍ពិពាហ៍» ដែលគ្រាន់តែជាការថតជាគូបង្ហាញពីឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់សំអាងការមួយប៉ុណ្ណោះ៕

You missed