Day: June 21, 2024

លោកយ៉ែម សំអូន បានត្រូវគ្នាជាមួយអតីតប្រពន្ធ​ បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ

លោកយ៉ែម សំអូន បានវិលមករកភាពផ្អែមល្ហែមស្នេហ៍ជាមួយអតីតប្រពន្ធ​អ្នកនាង​យ៉ាន លីនដា បាន៣ខែហើយ ក្រោយពួកគេចែកផ្លូវគ្នាអស់៩ឆ្នាំ ។ប៉ុន្ដែការជួបជុំនេះ​ធ្វើឲ្យ​តារារួមអាជីពមិនអស់ចិត្តព្រោះនៅមានអ្នកថាលោកនិងអ្នកនាងលីនដា កំពុងឆ្ពិនភ្នែក​ទស្ស​និកជនច្រើនជាងជឿរថាប្ដីប្រពន្ធតារា១គូនេះត្រូវរ៉ូវគ្នាមែនទែន ដោយសារតែ​អ្នក​នាងលីនដា តែងតែប្រាប់អ្នកជិតស្និតបំផុតថានាងមិនអាចយកលោកសំអូន បានជាដាច់​ខាត ដោយ​សារ​តែនាងមានភស្ដុតាងរឿងរបស់លោកសំអូន ណែនពេញក្នុងដៃនាង ។អ្វីដែលគួរឲ្យចាប់​អារ​ម្មណ៍​នោះនៅពេលដែលលោកសំអូន បង្ហាញក្ដីស្នេហ៍ដូចផ្ដើមដំបូងនោះនាំ​ឲ្យប្រុសក្មេង​ម្នាក់​ឈ្មោះ​ថាជល​សារ ដែលខ្លះថាជាកូនលោកសំអូន និងខ្លះទៀតថាមិនមែននោះ​បានចែកផ្លូវ​គ្នាជា​មួយ​លោកសំអូន តាមរយៈការទៅចាប់ដៃធ្វើការជាមួយលោកអាឡិច ចាន់ត្រា ដែល​ជាក្រុម​ហ៊ុនប្រជែងជាមួយលោកសំអូន ទៅវិញ ។នេះជា​ភាពចម្រូងសម្រាសមួយ​ដែល​លោក​សំអូន វិលមករកអោបប្រពន្ធវិញ តែត្រូវបាត់ដៃស្ដាំរបស់ខ្លួននោះគឺប្រុសក្មេងជលសារ ដែល​លោក​ធ្លាប់​តែជួយបណ្ដុះបណ្ដាលឲ្យចេះពីវិធីថតរូបហ្វិគនិងវីដេអូ នៅក្រុមហ៊ុន​កម្សាន្ដ​របស់​លោក តែពេលនេះជលសារ បានយកចំណេះដែលខ្លួនធ្លាប់មានទាំងប៉ុន្មានពី​ការបម្រើការ​ឲ្យលោក​សំអូន ទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រាវិញម្ដង…

You missed