Category: ព័ត៌មានសង្គម

ពូឃ្លាំង គាំទ្រអ្នកនាង ខាត់ សុឃីម រិះគន់កម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ

ពូឃ្លាំង បានចេញវីដេអូមួយលើកឡើងពីបញ្ហារបស់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសំណេរមួយពីកម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ ហើយត្រូវបានក្លាយជាប្រធានបទក្តៅគគុករហូតអ្នកនាង ខាត់ សុឃីម ឆេះដុំ Live នៅលើបណ្តាញសង្គម ។ ពូឃ្លាំង បាននិយាយទៅកាន់អ្នកនាង ខាត់ សុឃីម កុំឱ្យទៅតបតជាមួយនឹងអ្នកដែលមិនយល់ពីអ្វីយើងនាំឱ្យយើងអត់សប្បាយចិត្ត យកពេលទៅធ្វើអ្វីផ្សេងគិតរឿងក្រុមគ្រួសារ ប្រទេសជាតិវិញទើបចំណេញជាង។​ គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 ថ្ងៃទី១២ កក្កដា…

លោកផន ផល្លា ហួសចិត្តនិងសមត្ថកិច្ច ​ផ្សាយព័ត៌មានមិនពិត អញ្ញើញលោកមកបំភ្លឺសោះ បែរជាផ្សាយថាកោះហៅ ធ្វើកិច្ចសន្យាទៅវិញ

បន្ទាប់ស្នងការនគរបាលរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានអះអាងថា នៅល្ងាចថ្ងៃទី១៥ ខែកក្កដា នេះថា អាជ្ញាធរ បានកោះហៅលោក ផន ផល្លា ឱ្យចូលទៅបំភ្លឺហើយ «អប់រំ» និងធ្វើកិច្ចសន្យា។ ភ្លាមៗលោក ផន ផល្លា ហាក់ដូចជាមិនពេញចិត្តនឹងពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ហើយបានប្រតិកម្មទៅកាន់សមត្ថកិច្ចវិញ ដោយបានទាត់ចោលចំពោះពាក្យថា សមត្ថកិច្ចហៅទៅ «អប់រំ» ដោយលោក អះអាងលោក គ្រាន់តែទៅបំភ្លឺ។ លោក ផន ផល្លា ប្រតិកម្មតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះ៖ «អញ្ជើញខ្ញុំទៅបំភ្លឺ…

វណ្ណដា ជាប់ជាសិល្បករខ្មែរ ដែលមានអ្នកស្តាប់ច្រើនបំផុត ប្រចាំប្រទេសកម្ពុជា

យោងតាមការស្រង់ទិន្នន័យរបស់ផេកមួយឈ្មោះថា Asian Vibes វណ្ណដា គឺជាសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ ចំណែកឯប្រទេសព្រុយណេ និងម៉ាឡេស៊ី ពេញនិយមស្តាប់បទ BLACKPINK ច្រើនជាងគេ និងប្រទេសជប៉ុនស្តាប់បទ BTS ច្រើនជាងគេ ខណៈនៅកូរ៉េខាងត្បូង IU ជាតារាចម្រៀងដែលមានការស្តាប់ច្រើនជាងគេ។ ផេកមួយឈ្មោះថា Asian Vibes បានបង្ហោះកាលពីថ្ងៃទី៩ កក្កដា ពីតារាងមួយដែលស្រង់ទិន្នន័យសិល្បករដែលស្តាប់ច្រើនជាងគេនៅគ្រប់ប្រទេសក្នុងអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់ពីគេហទំព័រនេះការកំណត់សិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសនីមួយៗក្នុងអាស៊ីបង្ហាញពីទិដ្ឋភាពតន្ត្រីចម្រុះ។ ស្ថិតិទាំងនេះឆ្លុះបញ្ចាំងពីទិន្នន័យពីវេទិកាដូចជា YouTube និង Spotify ដែលបង្ហាញពីចំណូលចិត្តខុសៗគ្នានៃតន្ត្រីនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងអាស៊ី។ សម្រាប់ការបង្ហាញនេះគឺមានចំនួន១៨ប្រទេស ដោយខាងកម្ពុជាស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីហើយសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេសម្រាប់់ប្រទេសកម្ពុជាគឺជាតារារ៉េប…

ខាត់ សុឃីម ទម្លាយចរិតកូនប្រុស ពូកែសម្តែងដូចឪពុក តែអ្នកលេងហ្វេសបុក មិនដឹងឪពុកមួយណា

ថ្មីៗនេះតារាពហុជំនាញអ្នកនាងខាត់ សុឃីម បានទម្លាយចឬកកូនប្រុសកំលោះ​របស់​នាងឈ្មោះបញ្ញា ស្កាយ យសស័ក្ក័ ថាពិតជាមានល្បិចខ្ពស់ រហូតនាងមិនអាចតាមទាន់ទេ ព្រោះធ្វើខ្លួនកម្សត់ តែរឿងសម្ងាត់ គ្រប់ស្រី ។បើទោះជាសុឃីម និយាយលេងបែបមែន​ក៍​ដោយ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមលើកឡើងថាកូនរបស់សុឃីម អាចកាត់ទៅរកឪពុក​របស់​គេ បានជាគ្រាន់តែពេញវ័យកំលោះភ្លាម ស្រីតោងស្នេហ៍បែបនេះ។ខាត់ សុឃីម ទម្លាយពីចឬកកូនកំលោះជាសាធារណៈថា”ល្បិចកូនមីងៈ ធ្វើខ្លួនជាSad តែPrivate គ្រប់ស្រី “។ ក្រោយពីខាត់ សុឃីម មានការកាតត្រដាងពីកូនប្រុសសំណព្វចិត្តបែបនេះ មានអ្នក​លេង​បណ្ដាញសង្គមជា​ច្រើន​បានលើកឡើងថាកូនសុឃីម ជាបុរសមានមន្ដស្នេហ៍ខ្លាំង ព្រោះ​រូបរាងសង្ហារកាត់ទៅប៉ាគេ និងខ្លះទៀតថាជាព្រាននារីតាំងពីក្មេងជាដើម ។ហ្វេសបុកឈ្មោះNeth…

សាទរ សម្តេចហ៊ុន ម៉ាណែត ឯកភាពតាមសំណើរបស់កូនបង្កើតលោកតាគង់ណៃ ​សុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លង​ឪពុក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍លើប្រព័ន្ធ តេឡេក្រាម ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក គឺលោកតា គង់ ណៃ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ…

ក្មួយប្រុសសម្ដេចហ៊ុន សែន រិះគន់ឧកញ៉ាព្រាប ​សុវត្ថិ កូនស្រលាញ់យោធា ម៉ែឪឲ្យចាប់សិល្បៈ

លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ហ៊ុន ជា ក្មួយប្រុសសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់កូនឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ ដែលស្លៀកពាក់ឯកសណ្ឋានយោធា ទុកសក់វែង មានពាក់ក្រវិល ច្រៀងបង្ហោះពីក្នុងឡាន មិនយល់ពីវិន័យកងទ័ព ។ លោកផ្កាយ៣ ហ៊ុន ជា បានសួរទៅលោកសុវត្ថិ មុនីវណ្ណ ថាស្រលាញ់មួយណា មេត្តាចែកឲ្យដាច់ផង ឬមួយក៏ស្រឡាញ់យោធា ម៉ែឲ្យចាប់យកសិល្បៈ បានជាចេញមកបែកៗបែបនេះ? លោកហ៊ុន ជា…

ចាប់ឧកញ៉ាម្នាក់ដាក់.គុ.ក.ទៀតហើយ ពាក់ព័ន្ធករណីចេញសែកស្អុយ ប្រមាណ ១០ម៉ឺនដុល្លារ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកា សម្រេចឃុំខ្លួនបុរសម្នាក់ ដែលមានគោរមងារឧកញ៉ា ពាក់ព័ន្ធករណីចេញសែកស្អុយ ប្រមាណ១០ម៉ឺនដុល្លារ។បុរសដែលតុលាការសម្រេចឃុំខ្លួន មានឈ្មោះម៉ាន់ ច័ន្ទឌី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអគ្គនាយកក្រុមហ៊ុន IQI Cambodia និងក្រុមហ៊ុន Premium Group និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ១រូបផងដែរ។ តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បុរសឈ្មោះមា់ន់ ច័ន្ទឌី ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយក ដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យចូលខ្លួនកាលពីថ្ងៃទី០១…

ខេម ​ថាគ្រួសារGalaxyអត់ចេះកាច់កុងច្រណែនគ្នាទេ ​លោកមិនអាចលោតទៅខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដឡើយ

មុននេះលោកប៉ុន សុណារិន ហៅខេម បានប្រាប់អ្នកយកព័តមានយើងថាលោក​មិន​ដែលចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងក ដូចគេសង្ស័យទេ ហើយថាតារាGalaxy ស្រ​លាញ់​គ្នាណាស់ អត់ចេះកាច់កុងគ្នាច្រណែនគ្នាឡើយ ។ប៉ុន្ដែតាមអ្នកស្និតខេម បានបង្ហើប​ថាទោះជាខេម បានថ្លែងបែបនេះក្ដី ក៍លោកសុណារិន មិនដែលចង់ធ្វើជាតួរងម្ដងណាឡើយ ពោលគឺខេម ចង់តែ​ជាធ្វើ​តួឯក ហេតុនេះហើយពេលតារាសំនៀងស្អករូបនេះជ្រកនៅGalaxy ដែលត្រូវគេមើលឃើញ​ថា​លោកមិនអាចលោតទៅខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះគេជឿរថា”ភ្នំ១ មាន​ខ្លា៣ “អាចនឹងមានរឿងធំផ្ទុះឡើង ។ការលើកឡើងបែបនេះព្រោះ​តែលោកសុណា​រិន បច្ចុប្បន្ន​មិនត្រឹមតែឈរលេខ២បន្ទាប់ពីព្រាប សុវត្ថិ នោះទេ តែលោកអាច​នឹងនៅលេខរៀងទី៣…

អគ្គិសនីកម្ពុជា ព្រមាន បិទភ្លើងរដ្ឋមិនឲ្យប្រើ បើមិនបង់ថ្លៃប៉ះប៉ូវ និងពុំធ្វើស្វ័យប្រកាស ប្រើប្រាស់សូឡា

អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះការប្រើប្រាស់បរិក្ខារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដោយឡែក ដូចជា៖ ឆ្នាំងចម្អិនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ។ល។ មិនតម្រូវឱ្យធ្វើស្វ័យប្រកាស ឬសុំការអនុញ្ញាតទេ! ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក…

ជួយកសិករខ្មែរផង ស្ពៃក្រញាញ់ជាង១០តោន ប្រឈមនឹងបោះចោល ក្រោយ​ធ្លាក់ថ្លៃលក់បានត្រឹមតែ ៣០០រៀលក្នុង១គីឡូ

កសិករដាំស្ពៃក្រញាញ់មួយរូបដែលទទួលបានផលស្ពៃប្រមាណជា ១០តោន ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងប្រឈមនឹងការខូចចោល ខណៈតម្លៃបានធ្លាក់ចុះយ៉ាងគំហុក។ កសិកររូបនេះ បានឱ្យដឹងថា រូបលោកបានលក់ស្ពៃក្រញាញ់ចេញប្រមាណជាង ១ តោន ទៅឱ្យប្រជាពលរដ្ឋដែលបញ្ជាទិញតាមអនឡាញក្នុងតម្លៃប្រមាណ ១.០០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម បន្ទាប់ពីរូបលោកបង្ហោះហ្វេសប៊ុកពីតម្លៃស្ពៃក្រញាញ់ធ្លាក់ចុះមកនត្រឹម ៣០០ រៀល ឬ ៤០០ រៀលក្នុងមួយគីឡូក្រាម ហើយគ្មានអ្នកទិញ។ លោក ជឿន ទិត្យា ម្ចាស់ចម្ការស្ពៃក្រញាញ់ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២…

You missed