Day: June 29, 2024

តារាសម្ដែងណាវ៉ាត់ត្រា ខឹងបុរសម្នាក់.មើ.ល.ងា.យ រៀនចប់​ផ្នែកធនាគារ តែមកធ្វើមេការខារ៉ាអូខេ

លោកស៊ីណាវ៉ាត់ត្រា ធ្លាប់ធ្វើជាជំនួយការបម្រើអតិថិជននៅធនាគារអេស៊ីលីដា នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៥ លោកជាភ្នាក់ងារឥណទានរបស់ធនាគារមួយនេះនៅខេត្តមួយ ។ប៉ុន្ដែនៅឆ្នាំ២០១៩ លោកក៍បានឈប់ធ្វើការងារផ្នែកធនាគារនេះរហូតមកដល់បច្ចុប្បន្នបើទោះ​ជាលោកបានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកជំនាញធនាគារតាំងពីឆ្នាំ២០១៤ ក្ដី ។ ទាក់ទងរឿងផ្លាស់ប្ដូរអាជីពពីរៀនជំនាញធនាគារមកធ្វើជាមេការខារ៉ាអូខេនោះលោកណាវ៉ាត់ត្រា បានប្រាប់ថាដោយសារតែលោកគិតថាការងារអ្វីក៍ល្អដូចគ្នាដែរ ជាក់ស្ដែងការងារKTV នេះលោកបានស្គាល់មនុស្សល្អៗច្រើន ពិសេសលោកមានមេល្អ ស្រលាញ់បុគ្គលិកដូចជាបងប្អូន។លោកណាវ៉ាត់ត្រា អះអាងថា”ខ្ញុំបានធ្វើការជាមេការខារ៉ាអូខេនៅGold Palace KTV នៅម្ដុំវត្តភ្នំ បាន១ឆ្នាំកន្លះទៅហើយ ។ការងារនេះទោះពេលខ្លះត្រូវអត់ងងុយមែន តែខ្ញុំមានអ្នកគ្រប់គ្រងល្អ ស្រលាញ់កូនចៅដូចបងប្អូន អីចឹងយើងពេញចិត្តស្រលាញ់ការងារដែលកំពុងធ្វើ។ចំពោះមូលហេតុដែលខ្ញុំមិនទៅធ្វើការនៅធនាគារណាមួយតាមជំនាញខ្ញុំរៀនចប់នោះគឺដោយ​សារតែខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធន៍ថ្មី និងគិតថាការងារអ្វីក៍ល្អដែរឲ្យតែយើងកុំធ្វើអ្វីខុសច្បាប់ “។ លោកណាវ៉ាត់ត្រា ថាមុននឹងធ្វើជាមេកាខារ៉ាអូនេះលោកក៍ធ្លាប់មានហាងផ្ទាល់ខ្លួនដែរនៅចន្លោះឆ្នាំ២០១៩ -២០២២ តែពេលនេះកូវីដផ្ទុះខ្លាំងពេក…

You missed