Day: June 24, 2024

ចា.ប់.​ខ្លួន និស្សិតម្នាក់ ជាមេខ្លោង.​ឆ.បោក​ប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ចាប់ឃាត់ខ្លួនបានជនសង្ស័យ១រូប ឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេខ្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ ទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។…

You missed