ប្រពន្ធចាប់ញឹងស្លឹកត្រចៀកប្តី សួរថាពេលចូលKTVឲ្យលុយធីស្រីៗម្តងប៉ុន្មាន ហេតុអ្វីមិនថតបង្ហោះផង ប្តីឆ្លើយអត់ចេញ
ភរិយាឧកញ៉ាអ៊ឹង គីមហុង ចាប់សួររឿងអោយលុយធីបអ្នកចាប់ទឹកកកនៅក្នុងពិធីមង្គលការ តែមួយមុឺនរៀល សុទ្ធតែថតបង្ហោះហ្វេសប៊ុក ចុះពេលទៅខារ៉ាអូខេ តើអោយលុយធីបនារីអូតេសម្នាក់ប៉ុន្មាន ហើយហេតុអ្វីមិនដែលថតបង្ហោះប្រាប់គេផង ភរិយាឧកញ៉ាអ៊ឹង គីមហុង ដែលមានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកជំទាវតូច សុខ ស្រីអូន បានបង្ហោះវិដេអូជាមួយស្វាមី គឺលោកឧកញ៉ាដែលមានរហ័សនាមថា ឧកញ៉ាគួរអោយស្រលាញ់ សួរសំនួរយ៉ាងចាក់ដោត ក្រោយពេលផ្ទុះការរិះគន់វិដេអូមួយដែលលោកឧកញ៉ា បានចូលរួមពិធីមង្គលការហើយអោយលុយធីបទៅកាន់បុគ្គលិកអ្នកចាប់ទឹកកក…