ភរិយាឧកញ៉ាអ៊ឹង គីមហុង ចាប់សួររឿងអោយលុយធីបអ្នកចាប់ទឹកកកនៅក្នុងពិធីមង្គលការ តែមួយមុឺនរៀល សុទ្ធតែថតបង្ហោះហ្វេសប៊ុក ចុះពេលទៅខារ៉ាអូខេ តើអោយលុយធីបនារីអូតេសម្នាក់ប៉ុន្មាន ហើយហេតុអ្វីមិនដែលថតបង្ហោះប្រាប់គេផង
ភរិយាឧកញ៉ាអ៊ឹង គីមហុង ដែលមានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកជំទាវតូច សុខ ស្រីអូន បានបង្ហោះវិដេអូជាមួយស្វាមី គឺលោកឧកញ៉ាដែលមានរហ័សនាមថា ឧកញ៉ាគួរអោយស្រលាញ់ សួរសំនួរយ៉ាងចាក់ដោត ក្រោយពេលផ្ទុះការរិះគន់វិដេអូមួយដែលលោកឧកញ៉ា បានចូលរួមពិធីមង្គលការហើយអោយលុយធីបទៅកាន់បុគ្គលិកអ្នកចាប់ទឹកកក ម្នាក់តែ១មុឺនរៀល ដែលមានម៉ាតិៈខ្លះថា ខ្លួនមានងារសុទ្ធតែជាឧកញ៉ាទៅហើយ បែរជាអោយលុយត្រឹមតែ១មុឺនរៀល គឺជាចំនួនទឹកលុយតិចតួចខ្លាំងណាស់
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀតក៏បានលើកឡើងថា ចុះពេលលោកឧកញ៉ាអញ្ញើញចូលខារ៉ាអូខេ តើអោយលុយធីបស្រីស្រីម្នាក់ប៉ុន្មានដែរ មើលទៅចាយលុយឧកញ៉ាម្នាក់នេះមិនឆ្ងាញ់ទេ
ប្រហែលជាអត់ទ្រាំនឹងការរិះគន់មិនបាន ភរិយារបស់លោកឧកញ៉ាគួរអោយស្រលាញ់រូបនេះ បានថតវិដេអូបង្ហោះជាមួយស្វាមី ដោយតាំងសំនួរត្រង់ត្រង់សួរថា អោយលុយធីបអ្នកចាប់ទឹកកកនៅពិធីមង្គលការ ម្នាក់តែ១មុឺនរៀលទេ ថតវិដេអូបង្ហោះទៀត ចុះពេលចូលខារ៉ាអូខេ តើអោយលុយធីបនារីនារីម្នាក់ប៉ុន្មាន ហើយហេតុអ្វីមិនដែលថតបង្ហោះផង ពេលនោះលោកឧកញ៉ារូបនេះ ក៏បានឆ្លើយទៅកាន់ភរិយាទាំងទឹកមុខស្មើរវិញថា អោយច្រើនជាងនេះ ព្រោះតែគិតដល់ថ្លៃធ្វើខ្លួន និងសាហុយធ្វើដំណើរជាដើម
ប៉ុន្តែទោះជាយ៉ាងណា លោកឧកញ៉ាគួរអោយស្រលាញ់រូបនេះ មិនបង្ហើបពីចំនួនលុយធីបអោយទៅកាន់នារីនារីទាំងនោះសោះឡើយ
យ៉ាងណាក៏ដោយភរិយាក៏បានបញ្ជាក់អោយស្វាមីសន្យាពេលចូលខារ៉ាអូខេលើកក្រោយ ត្រូវតែថតវិដេអូបង្ហោះអោយដូចពេលអោយលុយធីបអ្នកចាប់ទឹកកកនៅពិធីមង្គលការផងដែរ
ក្រោយមកលោកជំទាវតូច សុខ ស្រីអូន ក៏ចេញវិដេអូមួយទៀតដាច់ដោយឡែក បង្ហាពីអារម្មណ៍ហួសចិត្ត ចំពោះសំនួរដែលខ្លួនសួរប្តីខាងលើ ទោះបីសួរយ៉ាងណាក៏ស្វាមីមិនព្រមឆ្លើយប្រាប់ដែរ