អាសូរណាស់ជីវិត នារីម្នាក់ខំតស៊ូរៀនពេទ្យ៤ឆ្នាំ ចុងក្រោយត្រូវធ្លាក់ខ្លួនឈឺលាងឈាម ១អាទិត្យ២ដង ចំណែកគម្រោងរៀបការ ត្រូវកូនកំលោះរំសាយចោល ព្រោះដឹងថាកូនក្រមុំ គ្មានសង្ឃឹមនឹងមានជីវិតឡើយ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម​ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមាននារីម្នាក់បានចែករំលែករឿងរ៉ាវរបស់ខ្លួនដែលត្រូវដេកសម្រាកលាងឈាមជាប្រចាំ និង ផ្ដាំផ្ញើឱ្យបងប្អូនចេះស្រឡាញ់សុខភាព។

ជាក់ស្ដែង តាមរយៈគណនី តិកតុក ដែលមានឈ្មោះ នីត បានបង្ហោះវីដេអូ នៅថ្ងៃទី ​៨​ ខែធ្នូ ឆ្នាំ ២០២៤ ដោយបង្ហាញពីសកម្មភាពនារីម្នាក់ សម្រាកនៅលើគ្រែពេទ្យ ដោយភ្ជាប់ជាមួយសារសោកសង្រេងមួយថា រៀនចប់បរិញ្ញាបត្រពេទ្យ ៤ឆ្នាំ ចុងក្រោយត្រូវមកដេកលាងឈាម មួយអាទិត្យត្រូវលាងពីរដង ហើយសារផ្ដាំផ្ញើបងប្អូនគ្រប់គ្រប់គ្នា គ្មានអ្វីសំខាន់ជាងសុខភាពទេ គ្មានសុខភាពគ្មានអ្វីអ្វី គ្រប់យ៉ាងជីវិតរស់កំដរថ្ងៃស្លាប់ ជីវិតរស់ដូចស្លាប់ ទៅពេទ្យ ៨ ទៅ៩ម៉ោង តែម្នាក់ឯង មិនដែលមានអ្នកកំដរដូចគេ ពេលធ្វើទុក្ខម្តងម្តង បានអ្នកជិតខាងមកមើល អ៊ីអ្នកទៅកំដរកូន គាត់មកសួរថាមានដែលធ្វើទុក្ខអីអត់ មានតែពាក្យថាអរគុណ ថែសុខភាពឱ្យបានល្អណា

អ្វីដែលកាន់តែគួរឱ្យអាណិតទៀតនោះ ម្ចាស់គណនីបានបង្ហោះវីដេអូមួយទៀត ដោយបញ្ជាក់ឱ្យដឹងថា ខ្លួនបានតស៊ូរៀនចប់ និង ភ្ជាប់ពាក្យទើបបាន ១ខែ ក៏ធ្លាក់ខ្លួនឈឺជំងឺតម្រងនោម ដំណាក់កាលចុងក្រោយ ដោយគ្រប់យ៉ាងក៏រលាយអស់ គម្រោងអនាគត់ដែលធ្លាប់គិតជាមួយគ្នា ក៍ត្រូវរលាយមួយរំពិចភ្នែក។ ម្ចាស់គណនីខាងលើបានបន្តថា ​មួយរំពេចភ្នែក អ្វីអ្វីត្រូវរលាយអស់ ជំងឺក៏មិនជា ទឹកចិត្តក៏អស់ អស់ទាំងកម្លាំងចិត្ត អស់ទំាងកម្លាំងកាយ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed