មួយរយៈចុងក្រោយនេះ គេសង្កេតឃើញនៅតាមបណ្តាញសង្គម ជាពិសេសកម្មវិធីតិកតុក ឃើញមានការផុសផុលជាមួយនឹង អាហារមួយប្រភេទ គឺបាញ់ត្រាំង ដែលមានតារាល្បីល្បីនាំគ្នាប្រម៉ូតលក់តាមគ្នា រហូតមានអតិថិជន ឈរតម្រង់ជួរគ្នាចាប់លេខចាំក៏មាន

នៅក្នុងអំឡុងពេល អ្នកលក់បាញ់ត្រាំង កំពុងតែលក់ដាច់ ក្នុងតម្លៃថ្លៃមួយប្រអប់៥ដុល្លារ ដោយមានរស់ជាច្រើនមុខ ស្រាប់តែត្រូវអតិថិជន២នាក់ប្តីប្រពន្ធ បានចេញមុខឡាយហូបបាញ់ត្រាំងនោះ ហើយស្រែកថា ប្រៃសន្លប់ ក៏បង្កើតបានជារឿងរ៉ាវ ឈ្លោះប្រកែកគ្នារវាងអ្នកលក់នឹងអ្នកទិញ ឈានទៅដល់ហៅគ្នាស្បថស្បែរថែមទៀតផង

ក្នុងនោះក៏មានគណនីតិកតុកមួយផ្សេងទៀតឈ្មោះ វ៉ា សុឃីម បានចេញវិដេអូមួយប្រវែងរយៈពេលប្រមាណ១នាទី រៀបរ៉ាប់ពីផលប៉ះពាល់ នៃការហូបបាញ់ត្រាំង ដែលមានរស់ជាតិប្រៃដិតខ្លាំង ដែលនាំអោយអ្នកហូបអាចកើតជំងឺខូចក្រលៀនជាដើម ជាពិសេសម្ចាស់គណនីខាងលើ បានបញ្ជាក់ការព្រួយបារម្មណ៍ខ្លាំងទៅលើកូនក្មេង ដែលកំពុងស្ថិតក្នុងវ័យលូតលាស់។

កំពុងផ្អើលនាំគ្នាទិញបាញ់ត្រាំងហូប ស្រាប់តែនារីម្នាក់ ប្រកាសអោយមានការប្រយ័ត្ន ព្រោះអាចប្រឈមលាងឈាម និងខូចក្រលៀន ជាពិសេសកូនក្មេង ស្ថិតនៅក្នុងវ័យកំពុងលូតលាស់ ក្រលៀនមិនទាន់អាចទប់ទល់និងអាហារប្រៃបាននៅឡើយទេ

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញនៅតាមបណ្តាញសង្គម ជាពិសេសកម្មវិធីតិកតុក ឃើញមានការផុសផុលជាមួយនឹង អាហារមួយប្រភេទ គឺបាញ់ត្រាំង ដែលមានតារាល្បីល្បីនាំគ្នាប្រម៉ូតលក់តាមគ្នា រហូតមានអតិថិជន ឈរតម្រង់ជួរគ្នាចាប់លេខចាំក៏មាន

នៅក្នុងអំឡុងពេល អ្នកលក់បាញ់ត្រាំង កំពុងតែលក់ដាច់ ក្នុងតម្លៃថ្លៃមួយប្រអប់៥ដុល្លារ ដោយមានរស់ជាច្រើនមុខ ស្រាប់តែត្រូវអតិថិជន២នាក់ប្តីប្រពន្ធ បានចេញមុខឡាយហូបបាញ់ត្រាំងនោះ ហើយស្រែកថា ប្រៃសន្លប់ ក៏បង្កើតបានជារឿងរ៉ាវ ឈ្លោះប្រកែកគ្នារវាងអ្នកលក់នឹងអ្នកទិញ ឈានទៅដល់ហៅគ្នាស្បថស្បែរថែមទៀតផង

ក្នុងនោះក៏មានគណនីតិកតុកមួយផ្សេងទៀតឈ្មោះ វ៉ា សុឃីម បានចេញវិដេអូមួយប្រវែងរយៈពេលប្រមាណ១នាទី រៀបរ៉ាប់ពីផលប៉ះពាល់ នៃការហូបបាញ់ត្រាំង ដែលមានរស់ជាតិប្រៃដិតខ្លាំង ដែលនាំអោយអ្នកហូបអាចកើតជំងឺខូចក្រលៀនជាដើម ជាពិសេសម្ចាស់គណនីខាងលើ បានបញ្ជាក់ការព្រួយបារម្មណ៍ខ្លាំងទៅលើកូនក្មេង ដែលកំពុងស្ថិតក្នុងវ័យលូតលាស់។

Leave a Reply

Your email address will not be published. Required fields are marked *