រៀបការម្តង កុំហក់លោតតាមគេពេក ពិធីការិនី ពេជ្រ សិរីរ័ត្ន ទម្លាយរឿងពិធីមង្គលការរបស់តារាចម្រៀង សុភ័ក្ត្រកុសុម៉ា ខាតលុយអត់ជាង ៦មុឺនដុល្លារ គ្រាន់តែលឺភ្លាម ធ្វើអោយនាយព្រែក លែងចង់ហ៊ានប្រាប់ភ្ញៀវ
ក្នុងកម្មវិធីសម្ភាសន៍ ដែលមានតារាកិត្តិយស នាយ ព្រែក ពិធីការិនី ពេជ្រ សិរីរ័ត្ន បានបង្ហើបប្រាប់ថា ពិធីមង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ដែលទើបតែបញ្ចប់នាពេលថ្មីថ្មីនេះ ខាតអស់ទឹកប្រាក់រហូតដល់ចំនួន ៦ម៉ឺនដុល្លារ។ ការលើកមកនិយាយនេះ គឺនៅពេលអ្នកនាង ពេជ្រ សិរីរ័ត្ន ជរជីកសួរពីអំពីទំនាក់ទំនង នាយ ព្រែក និងគូស្នេហ៍ដែលជាតារាសម្តែង ឈិន មុន្នីនាថ។
នៅក្នុងកម្មវិធី សរខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី១៦ មករា ដែលមានរយៈពេលជិត ៥០នាទី មានតារាកិត្តិយស នាយ ព្រែក ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ជាមួយនឹងការជជែកពីប្រធានបទនានាពាក់ព័ន្ធនឹងជីវិតសិល្បៈ។
ក្នុងនោះដែរ ពិធីការិនី ពេជ្រ សិរីរ័ត្ន ក៏បានសួរពីជីវិតឯកជនទំនាក់ទំនងស្នេហារបស់នាយ ព្រែក ជាមួយនឹងតារាសម្តែង ឈិន មុន្នីនាថ ។ អ្នកស្រករខ្លួន នាយ ព្រែក ថាគេរៀបការ មានកូនអស់ហើយ ដូចជា កុសុម៉ា ដែលជាមិត្តភ័ក្តិខ្លួនជាដើម
ពេលរៀបការហើយ បន្តិចទៀតក៏មានកូន ហើយឃើញគេរៀបការបែបនេះ លោកក៏ចង់ការដូចគ្នាដែរ ប៉ុន្តែគូស្នេហ៍របស់ខ្លួននៅក្មេងខ្លាំង ខណៈចង់ស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងសិន ចាំគិតគូរច្បាស់លាស់តាមក្រោយ។
នៅពេលនាយព្រែក ផ្តល់ចម្លើយថា ចង់រៀបការដូចជា សុភ័ក្រ្ត កុសុម៉ា ពិធីការិនីពេជ្រ សិរីរ័ត្ន បានបញ្ជាក់ថាពិតជាចង់ការដូចនាងពិតមែន ឬយ៉ាងណា ដោយនាយ ព្រែក បានឆ្លើយថា មិនការដូចជាគាត់ ក៏បានតូចជាងគាត់ក៏បាន ឱ្យតែបានការ។
ខណៈនោះផងដែរ ពិធីការិនី បាននិយាយថាចង់ខាតដូចជាគាត់ទេ ដោយ កុសុម៉ា ខាតលុយអស់ចំនួន៦ម៉ឺនដុល្លារដែលធ្វើឱ្យនាយ ព្រែក សឹងតែមិនជឿហើយធ្វើឱ្យលោកចង់ហៅភ្ញៀវតែ៥តុប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការ កាលពីថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីល្បីជាច្រើនរូបចូលរួម និងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕