ក្រោយឯកឧត្តមបណ្ឌិតពេជ្រស្រស់ ប្រកាសហៅម្ចាស់ផេកអាក្លូ មកជួបដើម្បីជំនួយស្មារតីផ្នែកច្បាប់ ស្រាប់តែត្រូវឪពុករបស់លោកជីដេវី សើចចំអកអោយថា តាមស៊ីពែកូនគាត់ ​មិនទុកយូរនៅ ប្រធានគណបក្សរូបនេះ ក៏បានចេញមុខឆ្លើយតបវិញយ៉ាងដូច្នេះវិញ

ផ្ទុះជម្លោះរវាងគ្រួសារលោកជីដេវីត ​និងផេកអាក្លូ ឬអ្នកបញ្ចូលសម្លេងត្រូលតួអង្គអាក្លូអាកច់ គឺបានវិវត្តដល់ការប្តឹងឡើងតុលាការ ភ្លាមនោះ ខ្ញុំក៏មើលពីលទ្ធភាពគូភាគី ក៏បានឃើញថា ភាគីខាងលោក ជីដេវីត មានលទ្ធភាពខ្លាំង​ជាងភាគីអ្នកបញ្ចូលសម្លេងត្រូលតួអង្គអាក្លូ អាកច់

ដូច្នេះខ្ញុំក៏បានសម្រេចចិត្តប្រកាស រកអាក្លូអាកច់ឲ្យមក​ជួបខ្ញុំ ដើម្បីខ្ញុំជំនួយ ស្មារតីផ្នែកច្បាប់ ពាក្យថាជំនួយស្មារតី ផ្នែកច្បាប់មិនមានន័យ​ថាកាន់ជើងភាគីណាមួយទេ ប៉ុន្តែវាជាការផ្តល់ចំណេះដឹងផ្នែកច្បាប់ ដល់អ្នកមិនយល់ពីច្បាប់ ឬមិនចេះច្បាប់ឱ្យយល់ពីច្បាប់ប៉ុណ្ណោះ

ត្រង់ចំណុចនេះ ធ្វើឱ្យឪពុកលោកជីដេវីត បានក្តៅចិត្តនឹងខ្ញុំរហូតគិតថាខ្ញុំតាមស៊ីពែ រឿងកូនរបស់គាត់ទៅទៀតខ្ញុំ​ពិត​ជា​សោក​ស្តាយនៅពេលឃើញគាត់គិតបែបនេះ បើគិតបែបវិជ្ជមានវិញ បើអ្នកបញ្ចូលសម្លេងតួអង្គអាក្លូអាកច់បាន​មក​ជួបខ្ញុំមែន នោះខ្ញុំនឹងមានឱកាសណែនាំគាត់កុំឱ្យធ្វើរឿងណា​ហួសពីដែនច្បាប់ និងហួសដល់បំពានសិទ្ធិអ្នកដទៃ ប៉ុន្តែគាត់មិនបានទាក់ទងមកខ្ញុំទេ។

ម្យ៉ាងវិញទៀតឪពុកលោកជីដេវីត បានសន្មត់ថាអ្នកបញ្ចូលសម្លេងតួអង្គអាក្លូអាកច់បានធ្វើខុស​លើកូនគាត់ ដោយ​អ្នកបញ្ចូលសម្លេងតួអង្គអាក្លូ អាកច់បានចេញលិខិតសុំទោសកូនគាត់ លោកគិតបែបនេះ មិនត្រូវតាមច្បាប់ទេ ព្រោះបទល្មើសវាមានធាតុផ្សំរបស់វា បើ​ធាតុផ្សំមិនគ្រប់ គឺគ្មានបទល្មើសទេ ដូចអំពើខ្លះគ្មានច្បាប់
ចែង​ដាក់ទោសទណ្ឌ គឺអំពើនោះមិនចាត់ចូលជាអំពើខុស ច្បាប់នោះឡើយ ដូចសកម្មភាពឌឺដង ផ្លែផ្កា គ្មានច្បាប់ចែងដាក់ទោសទណ្ឌឡើយ ដូច្នេះកម្រិតកំហុសអ្នកបញ្ចូលសម្លេងតួអង្គអាក្លូអាកច់ត្រឹមជាកំហុសសីលធម៌ប៉ុណ្ណោះ។

ខ្ញុំមិនចង់វែកញែកអីទេ ប៉ុន្តែឪពុកលោកជីដេវីត បានគិតអវិជ្ជមានលើខ្ញុំហើយ ខ្ញុំក៏ចំណាយពេលពន្យល់តបបន្តិច​ទៅ។ ចំណុចមួយទៀត កុំសូវជឿមេធាវីពេក ព្រោះមុខរបរគេរស់នៅលើភាពជម្លោះរបស់មនុស្ស មេធាវីមួយចំនួនខ្លះជាអ្នកបង្កាត់ភ្លើងដើម្បីអាំងសាច់យើងឆី ប៉ុន្តែមេធាវីខ្លះគេល្អ គេមិនរុញយើងធ្លាក់​ក្នុង​ជ្រោះ​ហិរញ្ញវត្ថុទេ ខ្ញុំខ្លួនឯងជួបផ្ទាល់ហើយ។

Leave a Reply

Your email address will not be published. Required fields are marked *