ក្រោយដោះលែង សមត្ថកិច្ច បំភ្លឺថាកោះហៅលោក ពេជ ពិសិដ្ឋ មកបំភ្លឺនៅក្រសួងមហាផ្ទៃ គឺដោយសារប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើមលោកស៊ិន ស៊ីសាមុត ចំពោះការឃាត់ខ្លួនលោក ពេជ ពិសិដ្ឋ គឺធ្វើឡើងពាក់ព័ន្ធ និងការញុះញង់អោយមានការរើសអើង និងក្រោយដោះលែង សមត្ថកិច្ច បំភ្លឺថាកោះហៅលោក ពេជ ពិសិដ្ឋ មកបំភ្លឺនៅក្រសួងមហាផ្ទៃ គឺដោយសារប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើមលោកស៊ិន ស៊ីសាមុត ចំពោះការឃាត់ខ្លួនលោក ពេជ ពិសិដ្ឋ គឺធ្វើឡើងពាក់ព័ន្ធ និងការញុះញង់អោយមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាល និមន្ត្រីរាជការសាធារណៈ
អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានកិត្តិយសសូមជម្រាបជូន អ្នកនិយម តាមដានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការផ្សព្វផ្សាយចែកចាយ និងការបញ្ចេញមតិយោបល់តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួនលោក ពេជ ពិសិដ្ឋ ដែលតាំងខ្លួន ជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ និងបញ្ជូនទៅកាន់អយ្យការសាលាដំបូងចាត់ការតាមនីតិវិធី ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។
ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ។
ក្នុងន័យនេះ សូមបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។
ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។
ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។