តារាកំប្លែងជើងចាស់ នាយព្រីង ទុំ កើតជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំង រហូតកាត់ជើងម្ខាង ហើយប្រឈមនឹងខូចក្រលៀន គ្មានអ្នកណាអើពើ ដូចតារាល្បីល្បី

តារាកំប្លែងជើងចាស់ និងជា​តួអង្គ​យក្ស​ល្ខោនបាសាក់ ​នាយ ព្រីង ទុំ កាលពីពេលថ្មីថ្មីនេះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ បន្ទាប់ពី​ជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំង រហូតឈានដល់ការវះកាត់ជើងម្ខាង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកូនប្រុសតារាកំប្លែងជើងរូបនេះ។

កូនប្រុសតារាកំប្លែងនាយ ព្រីង ទុំ បានប្រាប់ឲ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកថា ក្រោយទទួលបានការព្យាបាលពេលនេះ ឪពុករបស់លោកបានវះកាត់ជើងមួយចំហៀងរួចរាល់ហើយ ខណៈដែលស្ថានភាពជំងឺក៏បានធូរស្រាលបន្តិចហើយ។ លោកបន្តថា ឪពុកខ្លួនមានជំងឺ​មួយ​ចំនួន​ដូច​ជា​ ទឹកនោមផ្អែម លើសឈាម ឡើង​អាស៊ី​ដ បេះដូងទើបតែ​ធ្វើទុក្ខ​ខ្លាំង​រហូត​ដំបៅ​ជើង​រលួយ ដែល​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យកាត់​ជើងមួយ​ចំហៀង​ក្រោម​ជង្គង់​បន្តិច។

លោកបានរៀបរាប់ឲ្យដឹងទៀតថាប៉ាបានធូរស្បើយបន្តិចហើយ សង្ឃឹមថាប៉ានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ ជំងឺទឹកនោមផ្អែមដំបៅជើងត្រូវវះកាត់ជើង​ សង្ឃឹមថាអ្វីគឺនឹងល្អប្រសើរខ្លួនទីពឹងខ្លួន គឺកូននិងប្រឹងឲ្យអស់ពីលទ្ធភាពមើលថែប៉ា គេផ្សេងយើងផ្សេងគ្មានអ្នកមើលឃើញទេ ណាមួយមកពីនិស្ស័យផលបុណ្យរបស់ប៉ា គ្មានដូចគេ គេឈឺ គេមានជួយជ្រោមជ្រែងប៉ាឈឺ គឺពឹងលើខ្លួនឯង។

កូនប្រុសនាយ ព្រីង ទុំ បានបញ្ជាក់ឲ្យដឹងទៀតថា ជីវិតពេលយើងនៅមានប្រយោជន៍ គឺមានតម្លៃពេលអស់សមត្ថភាពគឺតម្លៃស្មើសូន្យសូម្បីតែសួរសុខទុក្ខក៏គ្មានដែរ តែមិនអីទេប៉ា ប៉ានឹងឆាប់វិលទៅផ្ទះយើងវិញ។

សូមជម្រាបថា ស្ថិតក្នុង​វ័យ​៦៣​ឆ្នាំ នាយព្រីង​ ទុំ ត្រូវ​បានមហាជនស្គាល់​ថាលោក​ជាតា​រាកំប្លែងមួយរូប ដែលតែងតែធ្លាប់បង្ហាញ​វត្តមាន​សម្តែង​ជា​ញឹកញាប់​ជាមួយក្រុម​កំប្លែង​នាយ កុយ និង​នាយ​ ក្រឹមផងដែរ ហើយលោកក៏ធ្លាប់​បាន​ចូល​សម្តែង​នៅ​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ទៀតផង

ក្រៅពី​អាជីព​កំប្លែង​នោះ នាយ ព្រីង​ទុំ ក៏​ជា​តួអង្គ​យក្ស​ល្ខោន​មួយ​រូប​ផង​ដែរ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ក៏​បាន​បាត់​វត្តមាន​ពី​ឆាក​សម្តែង​នានា​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​លោក​បាន​រួម​រិ​ត​ជាមួយនឹង​ជំងឺ​ជា​ច្រើន​មុខ ។

ពាក់ព័ន្ធ​ការ​ធ្លាក់ខ្លួន​ឈឺ​នា​ពេល​នេះ​ដែរ កូនប្រុស​របស់​នាយ ព្រីង ទុំ បាន​អះអាង​ថា កន្លង​មក​ក៏​មាន​សប្បុរសជន​នានា ជា​ពិសេស​លោក អ៊ឹម ជីវ៉ា បាន​នាំ​យក​អំណោយ​មក​ជួយ​ឪពុក​លោក​ជា​បន្តបន្ទាប់ ជា​ពិសេស​សមាគម​សិ​ល្បះ​ករ ប៉ុន្តែ​ក្រោយ​ពី​ប្តូរ​ប្រធាន​ថ្មី​ឪពុក​លោក​មិន​ទាន់​ទទួល​បានការ​ជួយ​ពី​សមាគម​នៅឡើយ​ទេ

Leave a Reply

Your email address will not be published. Required fields are marked *

You missed