ក្នុងជំនួបជាមួយអ្នកកាសែតកាលពីពេលថ្មីៗនេះមាស សុខសោភា បានសារភាពថា​ពេល​នេះនាងមានអាយុ៤៣ឆ្នាំហើយ ។នាងថាសម័យនេះហើយទោះជាអាយុ២០ ,៣០ ,៤០ឬ​៥០ឆ្នាំ គឺអត់បញ្ហាទេ គឺឲ្យតែយើងតាំ​ងចិត្តថានៅតែស្អាត ។តាមរយៈការទម្លាយអាយុពិត​នេះ​បញ្ជាក់ថាសុខសោភា ប្អូន៦ឆ្នាំលោកព្រាប សុវត្ថិ ដែលមានអាយុ៤៩ឆ្នាំ តែនាង​បង​៤ឆ្នាំ​លោ​ក​ខេមរៈ សិរីមន្ដ ដែលមានអាយុ៣៩ឆ្នាំ ។សោភា ក៍បង៥ឆ្នាំឱក សុគន្ធកញ្ញា ដែល​មាន​អា​យុ៣៨ឆ្នាំ និងបង២ឆ្នាំលើពេជ្រ សោភា និងសុគន្ធ និសា ដែលមានអាយុ៤១ឆ្នាំដូចគ្នានោះ ខណៈដែលនាងក៍បងដល់ទៅ៩ឆ្នាំតារាចម្រៀងសុខ ពិសី ដែលមានវ័យទើប៣៤ឆ្នាំ ។

ដោយឡែកការអះអាងថា”អាយុគ្រាន់តែជាតួលេខ “របស់មាស សុខសោភា នាពេល​នេះបញ្ជាក់ថានាងនៅមានសម្រស់វ័យក្មេងជាងវ័យហើយនឹងមានវិធីពន្យាអាយុមិនឲ្យជ្រីវជ្រួញទៅតាមទិន្នន័យអាយុពិតដែរ តាម​រយៈការប្រើប្រាស់ផលិតផលផ្សេងៗ ។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​ខ្លាំងនោះសុខសោភា បានទទួលស្គាល់ជាលើកទី១ថានាងពិតជាមាន​កូនប្រុស១​អា​យុ១៨ឆ្នាំ​មែន ប៉ុន្ដែនាងមិនប្រាប់លម្អិតថាតើឪពុកក្មេងប្រុសនោះជាលោកអ៊ឹត រ៉ាដា អាណិក​ជនខ្មែរ​មក​ពីកាណាដា ឬជាអ្នកណាទេ ព្រោះតាមព័តមានថានាងមានទំនាក់ទំនង​ស្នេហា​ជា​មួយ​លោកគ្រូ​ពេទ្យ​នេះគឺទើបតែមានរយៈពេល១៧ឆ្នាំ(២០០៧-២០២៤) ប៉ុន្ដែហេតុអ្វីបាន​ជា​មានកូន​អាយុ​១៨ឆ្នាំ ?នេះជាចម្ងល់របស់មហាជន។

នៅមានការសង្ស័យ​មួយចំនួន​ទៀត​ដូច​ជាសុខសោភា មិន​ប្រាប់ពីពេលវេលាពពោះ ហើយសម្រាលកូនដំបូងនៅឆ្នាំណា? នៅទី​ណា​?នោះទេ ខណៈ​ដែល​នៅ​ស្រុកខ្មែរវិញតាំងពីសោភា ច្រៀងច្រៀងនៅផលិតកម្មU2 កាលពី​ឆ្នាំ២០០៤ រហូត​ដល់​ឆ្នាំ២០២៤ ពោលគឺមានរយៈពេល២០ឆ្នាំគត់នេះគេមិនដែលបាន​ឃើញ​នាងពពោះ​ម្ដង​ណាឡើយ ។ប៉ុន្ដែគេចាំបានថាអំឡុងពេលដែលសុខសោភា ច្រៀងនៅថោន ដល់ទៅ៩ឆ្នាំ (២០១១-២០២០) នាងធ្លាប់បាត់ខ្លួនម្ដងគត់មានរយៈពេលដល់ទៅជាង១ឆ្នាំ ដែលពេលនោះ​សាច់ញាត្តិរបស់នាងធ្លាប់ប្រាប់ថាសោភា ទៅច្រៀងសម្ដែងនៅកាណាដា ហើយស្នាក់នៅផ្ទះ​គូស្នេហ៍របស់នាងលោករ៉ាដា ដោយនាងថែមទាំងមានគម្រោងរស់​នៅប្រ​ទេសទី២​នេះ​ជាអចិនត្រេយ៍ទៀតផង។តែក្រោយមកនាងបានប្ដូរចិត្តមករស់នៅខ្មែរវិញ ហើយ​លោក​រ៉ាដា បានមករស់នៅតាមនាងរហូតដល់បច្ចុប្បន្នតែម្ដង ។

នៅពាក់កណ្ដាលឆ្នាំ​២០២២ សុខសោភា ប្រកាសថានាងមានកូនប្រុសឈ្មោះBovee Hundley ដែលពេលនោះរូប​គេមាន​វ័យ១៦ឆ្នាំ នោះទៅវិញ បើទោះជាមានអ្នកស្និតបំផុតអះអាងថាយុវជន​រូបនោះជាក្មួយ​របស់​នាងហើយនាងស្រលាញ់ដូចកូនបង្កើតក្ដី ក៍នាងនៅតែមានៈហើយថា​ជាកូនប្រុសនាង​ដដែល ។អ្វីដែលគួរឲ្យចាប់អារម្មណ៍សុខសោភា នៅចំពោះមុខអ្នកសារព័តមាននាង បាននិយាយ​ច្បាស់ៗថានាងពិតជាមានកូនប្រុស១អាយុ១៨ឆ្នាំមែន ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed